KOICA បើកវគ្គតម្រង់ទិសមុនចេញដំណើររបស់មន្ត្រីរាជការកម្ពុជា សម្រាប់កម្មវិធីអាហារូបករណ៍ KOICA នៅកូរ៉េ

2024/07/11 09:07:28 am        430

ការិយាល័យ KOICA ប្រចាំកម្ពុជា បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់​មន្ត្រីរាជ​ការ​កម្ពុជា​ មកពីក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាន (ក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព)។ កម្មវិធី​តម្រង់ទិសនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធី KOICA Fellowship Program (CIAT) ដែល​គាំទ្រក្រសួងយុត្តិធម៌ លើ "ការកសាងសមត្ថភាព​លើ​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ដោយ​ការ​អនុវត្ត​កោសល្យវិច្ច័យឌីជីថល" និងគាំទ្រក្រសួងបរិស្ថានលើ "ការអភិវឌ្ឍន៍សមត្ថភាព សម្រាប់​ផែនការ និងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព" នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

វគ្គតម្រង់​ទិសមុនពេលចេញដំណើរត្រូវបានរៀបចំឡើងដើម្បីធានាថា មន្ត្រីរាជការត្រូវបានត្រៀម​ខ្លួន​យ៉ាង​ល្អ​ដើម្បីប្រឈមមុខនឹងភាពខុសគ្នាខាងវប្បធម៌ និងសង្គម ដែលពួកគេអាច​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​សិក្សា និងហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ តាមរយៈការផ្តល់ឱ្យពួកគេនូវចំណេះដឹង និងវប្បធម៌ ជំនាញទំនាក់ទំនងអន្តរវប្បធម៌ និង​ការ​យល់​ដឹង​អំពី​ការរំពឹងទុកនៃការសិក្សា កម្មវិធីតម្រង់ទិសនេះ ក្លាយជាជំហាន​ឆ្ពោះ​ទៅ​រក​បទ​ពិសោធន៍​ជោគជ័យ និងពង្រឹងសមត្ថភាពសម្រាប់មន្ត្រីរាជការ។ កម្មវិធីអាហារូបករណ៍របស់ KOICA (CIAT)​ គឺជាកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េ​។ តាមរយៈកម្មវិធី ទីភ្នាក់ងារKOICA តែងតែអញ្ជើញមន្ត្រីរាជការ វិស្វករ អ្នកស្រាវជ្រាវ និង​អ្នក​បង្កើត​គោល​នយោបាយមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្តល់ការពង្រឹងសមត្ថភាព និងការ​បណ្តុះ​បណ្តាល​លើវិស័យផ្សេងៗ ដោយផ្តោតលើការចែករំលែកបទពិសោធន៍ និងបច្ចេក​វិទ្យា​នៃ​ការ​អភិវឌ្ឍ​របស់ប្រទេសកូរ៉េ។

សម្រាប់ឆ្នាំ២០២៤ មានមន្ត្រីរាជការជាង ១៤០នាក់​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូលរួមក្នុងកម្មវិធី។ នៅពេលបញ្ចប់កម្មវិធីបណ្តុះបណ្តាល មន្ត្រីទាំង១៥ នាក់ដែល​មក​​ពី​ក្រសួងយុត្តិធម៌ ត្រូវបានរំពឹងថា នឹងទទួលបានការពង្រឹងសមត្ថភាពស៊ើបអង្កេត និង​សមត្ថភាពព្រះរាជអាជ្ញា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ បន្ថែមពីលើនេះ មន្ត្រីទាំង​២០​រូប​មក​ពី​ក្រសួង​បរិស្ថាន ដែលរួមមានសមាជិក​នៃ​ក្រុម​ការងារ​បច្ចេកទេស​សម្រាប់​ទី​ក្រុង​ប្រកប​ដោយ​និរន្តរ​ភាព នឹងពង្រឹងជំនាញរបស់ពួកគេក្នុងការរៀបចំផែនការ និងការអភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព។

មន្ត្រីដែល​បានបានចូលរួមវគ្គតម្រង់ទិសមុនចេញដំណើរបានបង្ហាញពីការអរគុណរបស់ពួកគេ និងធានានូវ​ការគាំទ្ររបស់ពួកគេចំពោះទីភ្នាក់ងារ KOICA និងរដ្ឋាភិបាលកូរ៉េ ហើយបាន​ប្តេជ្ញា​នាំ​យក​នូវ​អ្វីដែលពួកគេនឹងរៀនពីប្រទេសកូរ៉េ ដើម្បីជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

គួរ​កត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩៤មក កម្មវិធីអាហារូបករណ៍ KOICA បានគាំទ្រ​ដល់​មន្ត្រី​រាជ​ការ​កម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ៣,៦៤៧នាក់ ក្នុងគម្រោងជំនួយផ្សេងៗ ដូចជា៖ កម្មវិ​ធីបណ្តុះបណ្តាលជាប្រទេស ការបណ្តុះបណ្តាលជាសកល និងកម្មវិធីអាហារូបករណ៍។ ទីភ្នាក់ងារ KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានាក្នុងប្រទេសកម្ពុជា ដែលកំណត់​គោល​ដៅអ​ភិវឌ្ឍន៍​ធនធានមនុស្ស៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am