ក្រសួងការបរទេសចិនកាលពីថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ប្រទេសចិនប្រឆាំងចំពោះការបង្កជម្លោះឬការប្រឈមដាក់គ្នាពីសំណាក់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងខាងលើបាននិយាយថា យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពហួសព្រំដែនរបស់ណាតូ ក្នុងនាមជាសម្ព័ន្ធមិត្តការពារក្នុងតំបន់ ហើយបានលូកចូលមកដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្កជម្លោះ និងការប្រឈមដាក់គ្នា និងធ្វើឱ្យប៉ះពាល់ដល់ភាពរ៉ុងរឿង និងស្ថិរភាពក្នុងតំបន់ ។
លោក Lin បាននិយាយថា យើងណែនាំឲ្យអង្គការណាតូធ្វើបន្ថែមទៀតសម្រាប់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។
អ្នកនាំពាក្យរូបនេះបានធ្វើអត្ថាធិប្បាយនៅពេលត្រូវបានសួរអំពីការរំពឹងទុករបស់ចិនសម្រាប់កិច្ចប្រជុំកំពូលខួបលើកទី ៧៥ ឆ្នាំ របស់សម្ព័ន្ធយោធាណាតូនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
