ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពិព័រណ៍ «ពន្លកបៃតង» ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបណ្តុះ​ផ្នត់គំនិតពលរដ្ឋគ្រប់វ័យឱ្យស្រលាញ់ដើមឈើ

2024/07/11 05:34:26 pm        250

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការ​រៀបចំ​ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និង​វេទិកា​កេស​រកូល​​ជាតិ លើក​ទី៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែល​ក្រសួងបរិស្ថាន ក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំឡើង ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់​ប្រជាពលរដ្ឋ​កម្ពុជា​​គ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹង អំពីអត្ថប្រយោជន៍​នៃ​ព្រៃ​ឈើ​រុ​ក្ខជាតិ និង​កេសរកូលព្រៃនៅកម្ពុជា និងការចូលរួមដោយផ្ទាល់ ក្នុងការដាំដើមឈើ និងការ​ដាំស្តារ​ព្រៃ​ឈើនៅកម្ពុជា។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជា​អធិបតីភាពក្នុងពិធី​បើក​សម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរ​កូល​ជាតិ​លើកទី៤» ដែលរៀបចំឡើងនៅមុខទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន និងលោកជំទាវ និងការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹក​នាំ​ក្រសួង ស្ថាប័ន រួមជាមួយដៃគូពាក់ព័ន្ធ អង្គការ សមាគម ផ្នែកឯកជន សិស្ស និងនិស្សិត រួម​ទាំង​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម​ ហ៊ុន ម៉ានី បានគូសបញ្ជាក់​ថា ការ​តាំង​ពិព័រណ៍ និង​ចែក​កូនឈើជូន​ដល់​សាធារណជន​ដោយ​​ឥតគិតថ្លៃនា​ពេលនេះ គឺជា​ផ្នែកក្នុង​ការ​ជំរុញ​សម្រេច​ឲ្យ​បាន​នូវ​គម្រប​ព្រៃឈើ​ចំនួន ៦០% នៃ​​ផ្ទៃ​ប្រទេស នៅ​ត្រឹម​ឆ្នាំ២០៥០។ ឯកឧត្ដម​បន្ថែម​ថា ព្រឹត្តិការណ៍​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​សកម្មភាព​​​ជា​យុទ្ធសាស្ត្រ ស្រប​តាម «មុំ នៃ​ភាព​បៃតង​ក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ ២០២៣-២០២៨» ដែល​ជា​យុទ្ធសាស្ត្រ​រៀបចំ​ឡើង​ដោយ​អនុលោម​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១ ក្រោម​ការ​ដឹកនាំ​របស់សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា សំដៅ​តម្រង់​ទិស និង​ចង្អុលបង្ហាញ​អាទិភាព​ការងារ ក្នុង​ការ​លើក​កម្ពស់​កិច្ច​​គាំ​ពារ​​បរិស្ថាន ការ​ការពារ​ធនធាន​ធម្មជាតិ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​​កា​រ​អភិវឌ្ឍ​ប្រកប​ដោយ​អព្យាក្រឹត​កាបូន​នៅ​ត្រឹម​ឆ្នាំ២០៥០។

សូមជម្រាបជូនថា «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និង​វេទិកា​កេសរកូលជាតិ លើក​ទី៤ រៀបចំរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៤ នៅ​មុខ​ទីស្តីការ​ក្រសួងបរិស្ថាន។ ពិព័រណ៍នេះមានការ​ចែក​ជូន​កូន​ឈើ​ដល់​អ្នក​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ ​ដែល​មាន​ប្រភេទ​ឈើ​ប្រណិត ឈើ​ហូប​ផ្លែ កូន​ឈើ​ព្រៃ​លិច​ទឹក និង​ឈើ​លម្អ​សរុប​ជាង ៤ម៉ឺន​ដើម៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm