ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការជំហានទី៣ គឺ «ការទុកដាក់ និងការញែកសំរាម» ធ្វើយ៉ាងណាឱ្យកម្ពុជាស្អាតឆ្នាំ២០២៥

2024/07/11 05:44:51 pm        298

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបើក ពិព័រណ៍ផ្សព្វផ្សាយ និង​ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២៤ មុខទីស្ដីការក្រសួងបរិស្ថាន បានថ្លែងថា នាពេលខ្លីខាងមុខនេះ ក្រសួង​បរិស្ថាន​នឹង​ដាក់ចេញនូវយុទ្ធនាការ ជំហានទីបី នោះគឺ «ការទុកដាក់ និងការញែកសំរាម» ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​ប្រទេសកម្ពុជាយើង ទទួលបានភាពស្អាត តាមដងវីថិ និងតាមទីសាធារណៈ​គ្មាន​សំរាម ជាពិសេសសំរាមប្លាស្ទិក នៅឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា យុទ្ធនាការ ដែលក្រសួងដាក់ចុះខាងលើ គឺចាប់​ផ្ដើម​ឡើង​ជាមួយ​សិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះពន្លក​នៃ​ភាពស្អាត​ក្នុង​ផ្នត់​គំនិត​របស់​ពួក​គាត់ ដើម្បីភាពស្អាត ដែលនឹងទទួវលបាន គឺសម្រាប់រយៈពេលវែង។ កាលបើ​សិស្សានុ​សិស្ស យុវជន កម្មករ និងកម្មការិនី គាត់ឈប់ប្រើ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកហើយ កូន​គាត់ ចៅគាត់ ក៏ឈប់ប្រើថង់ប្លាស្ទិកជាច្រើនជំនាន់តរៀងទៅ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សរសរ​ស្ដម្ភ​ទីមួយ​នៃ​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន​ គឺភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេស​យើង​មាន​ភាព​ស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់- ស្រាយស្អាត មាន​សណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បាន​បញ្ជាក់ថា កាលបើផ្ទះយើង ឬប្រទេសយើងមិនមានភាពស្អាត ពោរ​ពេញ​ដោយ​សំរាម​ពាស​វាល​ពាស​កាល ច្បាស់ណាស់ថា ប្រជា-ពលរដ្ឋយើងមិនមានសុខុមាលភាព ហើយក៏មិន​មាន​ភ្ញៀវ​ណាម្នា​ក់​ចង់មកលេងផ្ទះយើង ឬប្រទេសយើងនោះដែរ។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ​ដល់​ក្រសួង​បរិស្ថា​ន​ឱ្យ​រៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និង​ចីរភាព។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់​ការ​ទប់​ស្កាត់​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួម​យ៉ាងផុលផុស​ពី​សិស្សានុសិស្ស​ទូទាំង​ប្រទេស រួមទាំងកម្មករ  កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បាន​ចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៥លានអង្គ/នាក់។

បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួង​បរិស្ថាន​បាន​ដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ    «កម្ពុជា​ស្អាត ​ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាមប្លាស្ទិក សម្អាតតាមដងវីថិ តាម​ទី​សាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជា​ថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយ​រយៈ​ពេល​ត្រឹម​តែ​ជិត​២​ខែ​តែ​ប៉ុណ្ណោះ បានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ចូលរួមចំនួន ៣៨៥ឃុំ/សង្កាត់ ៧៦ក្រុង/ស្រុក/ខណ្ឌ និង១៦រាជធានី/ខេត្ត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm