កងទ័ពជើងទឹកម៉ិកស៊ិកព្រមានថា សារធាតុគីមី ប្រើប្រាស់បានពីរយ៉ាង អាចជំរុញឲ្យមានការជួញដូមេតំហ្វេតាមីន

2024/07/11 11:06:03 am        205

ទីក្រុងកំពង់ផែ ម៉ានហ្សានីលឡូ(Manzanillo) ស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក គឺជាកំពង់ផែធំបំផុតរបស់ប្រទេស។ កំពង់ផែនេះ ទទួលបានស្ទើរតែ ៦០% នៃការដឹកជញ្ជូនទូកុងតឺន័រ ដែលមកដល់ប្រទេសម៉ិកស៊ិក ជារៀងរាល់ថ្ងៃ។ មន្ត្រីកងទ័ពជើងទឹកប្រទេសម៉ិកស៊ិក ដែលធ្វើការនៅទីតាំងនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលំហូរនៃសារធាតុគីមីដែលគ្រប់គ្រងមិនបានល្អ ចូលទៅក្នុងកំពង់ផែ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីផលិតថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន និងហ្វង់តានីល ជាដើម។

មន្ត្រីការពារកំពង់ផែបាននិយាយដោយមិនបញ្ចេញឈ្មោះថា ទីក្រុង Manzanillo ដោយសារទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុង វាគឺជាបង្អួចសម្រាប់កំពង់ផែនៅអាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ក្រុមមន្ត្រី បានឃើញ ការកើនឡើងការនាំចូលសារធាតុគីមីប្រើប្រាស់បានពីរយ៉ាង ភាគច្រើនមកពីប្រទេសចិន ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតទំនិញស្របច្បាប់ ដូចជាអាហារ ទឹកអប់ និងឱសថ។ ប៉ុន្តែសារធាតុគីមីដូចគ្នានេះ ក៏កើនឡើងទ្វេដងផងដែរជាសារធាតុ ដែលអាចផលិតថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន និងហ្វង់តានីល។

មន្ត្រីកងទ័ពជើងទឹកម្នាក់បាននិយាយថា បរិមាណដ៏ច្រើននៃសារធាតុគីមី ដែលប្រើប្រាស់បានពីរយ៉ាង ទាំងនេះ ត្រូវបានរកឃើញនៅក្នុងមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់។ មន្ត្រីម្នាក់នៅកំពង់ផែ Manzanillo បានចង្អុលទៅរកការដឹកជញ្ជូនពីប្រទេសចិន ដែលត្រូវបានរឹបអូសកាលពីខែមករា ដោយមានអាស៊ីតអាសេទិកទឹកកក៨៨តោន ជាសារធាតុគីមី មិនត្រូវបានគ្រប់គ្រង ត្រូវបានប្រើប្រាស់ក្នុងការផលិតថ្នាំញៀនមេតំហ្វេតាមីន ។

មន្ត្រីកងទ័ពជើងទឹកម្នាក់ទៀតបាននិយាយថា សារធាតុដែលត្រូវបានរឹបអូសជាច្រើន ក៏ត្រូវបាននាំចូលដោយក្រុមហ៊ុន ក្នុងរដ្ឋ ចាលីស្កូ(Jalisco) និងរដ្ឋស៊ីណាឡូវ(Sinaloa) ប្រទេសម៉ិកស៊ិក។

ទាំងនេះគឺជាមូលដ្ឋានរបស់ក្រុមជួញដូរគ្រឿងញៀនធំបំផុតចំនួនពីររបស់ប្រទេសម៉ិកស៊ិក គឺក្រុម Sinaloa Cartel និងគូប្រជែងរបស់ខ្លួន គឺក្រុម Jalisco New Generation Cartel ។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am