Gareth Bale នឹង​នៅតែ​ជា​ប្រធាន​ក្រុម​វែ​ល​ពេល​ប្រកួត​ជំ​រុះ World Cup ខែក្រោយ​

2021/08/26 05:59:04 pm        70

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Real Madrid, Gareth Bale នឹង​នៅតែ​បន្ត​ដឹកនាំ​ក្រុម​ជំរើសជាតិ​វែ​ល​ក្នុងនាម​ជា​ប្រធាន​ក្រុម​ដដែល សំរាប់​ការប្រកួត​ជំ​រុះ​បាល់ទាត់​ពិភពលោក​នៅ​ខែកញ្ញា​ខាងមុខនេះ​។ ​​មាន​សំនួរ​ជាច្រើន​ពាក់ព័ន្ធ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះពាក់ព័ន្ធ​នឹង​អនាគត​របស់គេ ​ក្រោយ​ចប់​ការប្រកួត Euro ២០២០ កន្លងទៅ ដែល​បាន​លើកឡើងថា​គេ​គ្រោង​ចូលនិវត្តន៍​ពី​ក្រុម​ជំរើសជាតិ​នោះ​។​

​​យ៉ាងណាក្តី Gareth Bale នៅពេលនេះ​នៅតែ​ស្ថិតក្នុង​បញ្ជី​កីឡា​ករវែល​ សំរាប់​ការប្រកួត​នៅ​ខែក្រោយ​នេះ​ដដែល​។ ​​អ្នកចាត់ការ​ក្រុម​វែ​ល​លោក Roberto Page បាន​លើកឡើងថា Gareth Bale នៅតែ​ចង់​ជួយ​ក្រុម​វែ​ល​ដដែល ជាពិសេស​គឺ​ចង់​ជួយ​ក្រុម​ឱ្យ​បង្ហាញខ្លួន​នៅ World Cup ជា​លើកដំបូង​តាំងពី​ឆ្នាំ១៩៥៨​។​ ​​ខ្សែបម្រើ Juventus, Aaron Ramsey ក៏ត្រូវ​បាន​កោះហៅ​ផងដែរ​សំរាប់​ការប្រកួត​ខែក្រោយ​នេះ​។​ ​កីឡាករ​ទាំងពីរ Bale និង Ramsey គឺជា​ដៃគូ​ដ៏​ស៊ីចង្វាក់​គ្នា​មួយ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប Euro ២០២០ កន្លងទៅ​ដែល​វែ​ល​ឡើងដល់​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​សំរាប់​ការប្រកួត​ជំ​រុះ​នៅ​ខែក្រោយ​នេះ​វែ​ល​នឹងត្រូវ​ជួប​ជាមួយ​បេឡា​រុស រុស្ស៊ី និង​អេ​ស្តូ​នី បន្ទាប់ពី​ឆ្លងកាត់​ការប្រកួតជំ​រុះ​ពីរលើក​ចាញ់​ប៊ែ​ក​ហ្ស៊ិ​ក និង​ឈ្នះ​ឆេ​ក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm