កិច្ចចរចាបទឈប់បាញ់កំពុងដំណើរការនៅទីក្រុងដូហា ខណៈពលរដ្ឋប៉ាឡេស្ទីនស្លាប់កើនឡើងដល់ ៣៨.២៩៥ នាក់នៅហ្កាហ្សា

2024/07/11 06:47:52 pm        329

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ នៅដែនដីហ្កាហ្សាពីការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តបានកើនឡើងដល់៣៨.២៩៥ នាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈគណៈប្រតិភូមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីបបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសកាតាសម្រាប់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន មនុស្ស ៨៨.២៤១ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងដែនដីរងការឡោមព័ទ្ធនេះ ចាប់តាំងពីជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។

គណៈប្រតិភូអ៊ីស្រាអែលដឹកនាំដោយប្រធានសេវាសន្តិសុខ លោក រ៉ូនិន បារ (Ronen Bar) បានទៅដល់ប្រទេសកាតាកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សាបទឈប់បាញ់នៅតំបន់ហ្កាហ្សាជាមួយនាយក CIA របស់អាមេរិក លោក វីលៀម ប៊នស៍ (William Burns) ប្រធានទីភ្នាក់ងារចារកម្មអេហ្ស៊ីប លោក អាបាស កាម៉េល (Abbas Kamel) និងនាយករដ្ឋមន្ត្រីកាតា លោក សេក មហាម៉េដ បីន អាប់ឌុលរ៉ាម៉ាន់ បីន ចាស៊ី អាល់ ថានី (Sheikh Mohammed bin Abdulrahman bin Jassim Al Thani)។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ភាគីទាំងអស់បានឈានដល់ការឯកភាពគ្នាលើដំណាក់កាលទី ១នៃកិច្ចព្រមព្រៀងបទឈប់បាញ់៣ ដំណាក់កាលដ៏ទូលំទូលាយ។ ភាពខ្វែងគំនិតគ្នាចំម្បងគឺថាក្រុមហាម៉ាសតម្រូវឱ្យអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ធ្វើជាលាយលក្ខណ៍អក្សរដើម្បីធានាថាបន្ទាប់ពីបញ្ចប់ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ភាគីទាំងអស់នឹងបន្តការចរចាដោយគ្មានកំណត់លើបទឈប់បាញ់អចិន្រ្តៃយ៍នៅហ្កាហ្សា ខណៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទូចលើការកំណត់លក្ខខណ្ឌអន្តរកាលរវាងដំណាក់កាលទី ១ និងទី ២ នៃបទឈប់បាញ់ ដែលនឹងអនុញ្ញាតឱ្យអ៊ីស្រាអែលអាចបន្តប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ប្រសិនបើលក្ខខណ្ឌមិនត្រូវបានបំពេញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm