សាធារណជនសម្រុកទៅយកកូនឈើក្នុងពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើរបស់ក្រសួងបរិស្ថាន

2024/07/11 07:19:28 pm        262

សាធារណជនជាច្រើន នៅព្រឹកថ្ងៃទី១១ខែកក្កដានេះ បានសម្រុកទៅយកកូនដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជ​ធានីភ្នំពេញ។

ក្នុងពេលចូលរួមក្នុងពិព័រណ៍នេះ សាធារណជនបានបង្ហាញអារម្មណ៍រីករាយ ព្រោះទ​ទួល​បាន​កូន​ឈើ​ដោយ​ឥតគិតយកទៅដាំនៅផ្ទះ និងចំការ។ ការដាំដើមឈើមានសារៈសំខាន់ណាស់ សម្រាប់​មនុស្ស សត្វ និងទប់ស្កាត់ការប្រែប្រូលអាកាសធាតុជាដើម។ លើសពីនេះ សាធារណជន បាន​អរគុណ​ដល់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធនានា ដែល​បាន​សហការ​គ្នា​រៀប​ចំ​ពិព័រណ៍​នេះ​ឡើង​។

ស្ថិតក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ និងវេទិកាកេសរកូលជាតិ លើកទី៤ ដែលរៀបចំ​ដោយ​ក្រសួង​បរិស្ថាន មានការចែកកូនឈើចំនួន៤០ប្រភេទ សរុបចំនួនជាង៤ម៉ឺនដើម ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុងម្នាក់ៗបានច្រើនបំផុតចំនួន១០ដើម។ ក្រៅពីនេះ នៅក្នុងពិព័រណ៍ ក៏​បាន​ដាក់បង្ហាញសមិទ្ធផលផ្សេងៗរបស់ ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអង្គដៃគូពាក់ព័ន្ធនានា និងតាំង​បង្ហាញផលិតផលខ្មែរជាដើម។

គួរបញ្ជាក់ដែរថា ការៀបចំពិព័រណ៍នេះ គឺជាការ​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការ​អនុវត្ត​តាម​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់ គឺស្អាត បៃតង និងចីរភាព។ ម្យ៉ាង​វិញទៀត ក៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា និង​និន្នាការ​បរិស្ថាន​ពិភពលោក ក្នុងកិច្ចការពារថែរក្សា អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់​ការពារ​ធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព ព្រមទាំង​ជា​ការ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        85
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        144
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm