អ៊ីស្រាអែល និង UN ចោទដាក់គ្នាទៅវិញទៅមកជុំវិញបញ្ហាចែកចាយជំនួយនៅហ្កាហ្សា

2024/07/11 08:20:25 pm        208

អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថារថយន្តជញ្ជូនជំនួយមនុស្សធម៌ចំនួន ១.១៥០ គ្រឿងកំពុងរង់ចាំការប្រមូលពីភាគីប៉ាឡេស្ទីនតាមច្រក កេរឹម ស្ហាលូម (Kerem Shalom) ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូង ដោយជំរុញឱ្យអង្គការសហប្រជាជាតិនិយាយថា «យើងកំពុងប្រឹងប្រែងអស់លទ្ធភាពហើយ» ខណៈចោទអ៊ីស្រាអែល ថាបង្កឧបសគ្គដល់ផ្លូវជំនួយ។

ទីភ្នាក់ងារ COGAT របស់ក្រសួងការពារជាតិអ៊ីស្រាអែល មានភារកិច្ចសម្របសម្រួលការដឹកជញ្ជូនជំនួយទៅក្នុងទឹកដីប៉ាឡេស្ទីន បាននិយាយថា រថយន្តជំនួយចំនួន ៥០ គ្រឿងផ្សេងទៀតក៏កំពុងរង់ចាំការប្រមូលពីភាគីប៉ាឡេស្ទីនតាមច្រក អេរ៉េស (Erez) នៅភាគខាងជើងហ្កាហ្សាផងដែរ។

អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនកំពុងជួបការលំបាកក្នុងការចែកចាយជំនួយក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ ខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឈានចូលដល់ខែទី១០ ហើយច្បាប់ និងសណ្តាប់ធ្នាប់ត្រូវបានបំផ្លាញ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយថា «ត្រូវហើយ ជំនួយត្រូវបានដឹកមកពិតមែន ប៉ុន្តែនៅខាងហ្កាហ្សា ភាពគ្មានច្បាប់ទាំងស្រុង បូករួមទាំងជម្លោះកំពុងបន្ត បានរារាំងការចែកចាយ»។

អ៊ីស្រាអែល បានរិះគន់ប្រតិបត្តិការជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ៊ុមព័ទ្ធមានប្រជាជន ២,៣ លាននាក់នេះថាគ្មានប្រសិទ្ធភាព ប៉ុន្តែអង្គការនេះនិយាយថា ការចែកចាយមិនត្រឹមតែត្រូវបានរារាំងដោយសង្រ្គាមរយៈពេលជិតប្រាំបួនខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុណ្ណោះទេ ថែមទាំងដោយសារភាពគ្មានច្បាប់ទៀតផង៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm