លោក Biden ប្រឈមនឹងសម្ពាធជាថ្មីឱ្យដកខ្លួន ខណៈបក្សប្រជាធិបតេយ្យខ្លាចចាញ់ឆ្នោត

2024/07/11 01:34:45 pm        252

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានប្រឈមមុខនឹងរលកនៃសម្ពាធជាថ្មីកាលពីថ្ងៃពុធ (១០ កក្កដា) អំពាវនាវឱ្យលោកបញ្ចប់យុទ្ធនាការ ឬគិតឡើងវិញក្នុងការឈរឈ្មោះបោះឆ្នោត ខណៈសមាជិកបក្សប្រជាធិបតេយ្យរាប់ចាប់ពីតំបន់ហូលីវូដ (Hollywood) ដល់តំបន់ កាពីតូល ហ៊ីល (Capitol Hill) បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ថាលោកនឹងចាញ់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ហើយទាញទម្លាក់ឱកាសរបស់បក្សក្នុងការគ្រប់គ្រងសភា។

តំណាងរាស្រ្តនៃរដ្ឋកាលីហ្វ័រនីញ៉ា (California) លោកស្រី នែនាស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាអតីតប្រធានសភា និងជាសម្ព័ន្ធមិត្តដ៏យូររបស់លោក Biden បានផ្តល់សញ្ញាជាសាធារណៈខ្លាំងបំផុតថា បក្សប្រជាធិបតេយ្យ នៅតែខ្វែងគំនិតគ្នាលើបេក្ខភាពរបស់លោក ដោយនិយាយថា «មានពេលវេលាខ្លីណាស់» សម្រាប់ឱ្យលោកសម្រេចចិត្ត។

ប៉ុន្មានម៉ោងបន្ទាប់ពីការលើកឡើងរបស់លោកស្រី Pelosi តំណាងរាស្រ្តនៃរដ្ឋ ញូវយ៉ក (New York) លោក ផាត រ៉ាយអិន (Pat Ryan) សមាជិកជាន់ខ្ពស់ម្នាក់របស់បក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យលោក Biden បោះបង់ចោល «ដើម្បីផលប្រយោជន៍ប្រទេស»។ នៅរសៀលថ្ងៃដដែល តំណាងរាស្រ្តនៃរដ្ឋ អូរ៉េងហ្កន (Oregon) លោក អឺល ប្លូមែនណោអឺ (Earl Blumenauer) ដែលជាអតីតយុទ្ធជនកំពុងចូលនិវត្តន៍ ក៏បាននិយាយថា លោក Biden គួរតែបញ្ចប់យុទ្ធនាការរបស់លោកទៅ។

ព្រឹទ្ធសមាជិកមួយចំនួនហាក់យល់ស្របនឹងគំនិតរបស់លោកស្រី Pelosi ដែលថានៅតែចាំលោកប្រធានាធិបតីវ័យ ៨១ ឆ្នាំរូបនេះធ្វើការសម្រេចចិត្តជាថ្មី ទោះបីជាលោកបញ្ជាក់ច្បាស់ៗថាខ្លួនសម្រេចបន្តយុទ្ធនាការបោះឆ្នោត និងបានអំពាវនាវឱ្យសមាជិកបក្សប្រជាធិបតេយ្យរួបរួមគ្នាគាំទ្រក៏ដោយ៕


អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am