អង់គ្លេស និង​អាមេរិក​ចេញ​ការព្រមាន​ពី​ការ​គំរាមកំហែង​ថា ​នឹង​អាច​មាន​ការវាយប្រហារ​ភេរវកម្ម​នៅ​អាកាស​យានដ្ឋាន​កា​ប៊ុល​

2021/08/26 06:15:48 pm        684

​អាហ្វហ្គានីស្ថាន៖ សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន ​ឱ្យ​ចាក​ចេញពី​អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល​ និង​ជៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ដោយសារតែ​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​។​ ​ប្រទេស​ទាំងពីរ​បាន​ចេញ​ការព្រមាន​កាលពី​ល្ងាច​ថ្ងៃ​ពុធ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​នៅតែ​រង់ចាំ​នៅ​ខាងក្នុង និង​ខាងក្រៅ​អាកាសយានដ្ឋាន​រង់ចាំ​ហោះហើរ​ចេញ​។​

​មនុស្ស​ជាង ៨២.០០០​នាក់​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ពី​រដ្ឋធានី​កា​ប៊ុល ​ដែល​បាន​ធ្លាក់​ចូល​ដៃ​ក្រុម​តា​លី​បង់​កាលពី ១០​ថ្ងៃមុន​។ បណ្ដា​ប្រទេស​នានា​កំពុង​ប្រញាប់ប្រញាល់ ​ជម្លៀស​ប្រជា​ជន​នៅ​ត្រឹម​ថ្ងៃ​ផុត​កំណត់​ថ្ងៃទី​៣១ ខែសីហា​។​ ​ពួក​តា​លី​បង់​បាន​ជំទាស់​នឹង​ការ​ពន្យារពេល​ផុត​កំណត់ ​ប៉ុន្តែ​ក៏បាន​សន្យា​ថា​នឹង​អនុញ្ញាត​ឱ្យ​ជនបរទេស ​និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាក​ចេញពី​ប្រទេស​នេះ​ហួស​ពី​ថ្ងៃទី​៣១ ខែ​សីហា​ផង​ដែរ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក Antony Blinken។​

​នៅ​ក្នុង​ការ​ជូន​ដំណឹង​មួយ​កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេស​អាមេរិក​បាន​ប្រាប់​អ្នក​ដែល​រង់ចាំ​នៅ​ច្រក​ទ្វារ Abbey, ច្រក East Gate ឬ​ច្រក North Gate នៃ​អាកាសយានដ្ឋាន​ថា ​“ឆាប់​ចាកចេញ​ភ្លាមៗ​”។​ ​មុន​នេះ​ចក្រភព​អង់គ្លេស​បាន​ចេញ​សេចក្ដីណែនាំ​ប្រហាក់​ប្រហែល​គ្នា ដោយ​សុំ​ឱ្យ​ប្រជាជន​នៅ​ទីនោះ​ “ផ្លាស់​ទី​ទៅ​កន្លែង​មាន​សុវត្ថិភាព ​ហើយ​រង់ចាំ​ការ​ជូន​ដំណឹង​បន្ថែម​”​។​ ការិយាល័យ​ការបរទេស​បាន​និយាយ​ថា​ ស្ថានភាព​សន្តិសុខ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​តែ​មាន​ការ​ប្រែប្រួល ​ដោយ​បន្ថែម​ថាមានការ​គំរាមកំហែង​ជា​បន្តបន្ទាប់​ និង​កម្រិត​ខ្ពស់​នៃ​ការវាយប្រហារ​ភេរវកម្ម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm       
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm