អ្នកជំនាញ៖ ពលរដ្ឋអាមេរិកជិត ៤០ លាននាក់ ជួបបញ្ហាឈឺក្បាលញឹកញាប់ដោយសារតែរលកកម្ដៅ

2024/07/11 08:37:30 pm        245

យោងតាមមូលនិធិរោគប្រកាំងរបស់សហរដ្ឋអាមេរិក (AMF) បានឱ្យដឹងថា ដោយសាររលកកម្ដៅកាន់តែញឹកញាប់ និងយូរជាងមុនព្រោះតែបម្រែបម្រួលអាកាសធាតុ ជនជាតិអាមេរិកប្រមាណ ៣៩ លាននាក់បច្ចុប្បន្នកំពុងរស់នៅជាមួយជំងឺប្រកាំង (ឈឺក្បាលខ្លាំង)។ ពាក់កណ្តាលនៃអ្នកដែលមានជំងឺនេះបានរាយការណ៍ថា អាកាសធាតុជាមូលហេតុមួយនៃការឈឺក្បាលរបស់ពួកគេ នេះបើយោងតាមលោកស្រី អេលីហ្សាបេត ឡូឌឺ (Elizabeth Loder) ប្រធានផ្នែករោគឈឺក្បាលនៃមន្ទីរពេទ្យ ប្រ៊ីងហាម (Brigham)។

សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ (Washington Post) បានរាយការណ៍អំពីការរកឃើញនេះកាលពីថ្ងៃពុធ (១០ កក្កដា) ថា «អ្នកជំនាញបានយល់ស្របថាកម្ដៅអាចជាកត្តាចម្បងមួយ ទោះបីជាការចាប់ផ្តើមនៃការឈឺក្បាលជាញឹកញាប់មានលាយឡំនៃកត្តាបរិស្ថានក៏ដោយ»។

សីតុណ្ហភាពខ្ពស់ជាញឹកញាប់ កើតឡើងអមដោយការផ្លាស់ប្តូរសម្ពាធបរិយាកាស ការប៉ះផ្ទាល់នឹងពន្លឺព្រះអាទិត្យ និងសំណើម ហើយការផ្លាស់ប្តូរបរិយាកាសទាំងនេះអាចបង្កឱ្យមានការឈឺក្បាលខ្លាំងសម្រាប់អ្នកដែលមានជំងឺប្រកាំង។

អ្នកជំនាញមិនប្រាកដអំពីយន្តការច្បាស់លាស់ដែលថាកម្ដៅអាចបង្កឱ្យមានការឈឺក្បាលទេ ប៉ុន្តែជាធម្មតាកម្ដៅខ្លាំងអាចនាំឱ្យមានដំណើរការមួយដែលគេស្គាល់ថាធ្វើឱ្យមនុស្សឈឺក្បាល។ ក្នុងករណីធ្ងន់ធ្ងរ កម្ដៅអាចប៉ះពាល់ដល់មុខងារនៃសរសៃប្រសាទខួរក្បាល នេះបើយោងតាមអ្នកជំនាញផ្នែកសរសៃប្រសាទ ដោយបញ្ជាក់ថាមុខងារកោសិកាដែលផ្លាស់ប្តូរ នាំទៅរកការកើនឡើងនៃសកម្មភាពនៅក្នុងមណ្ឌលឈឺចាប់របស់ខួរក្បាល៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm