យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បានឱ្យដឹងថា សហរដ្ឋអាមេរិក ទើបតែបានជួបប្រទះនូវខែមិថុនា ដែលមានសីតុណ្ហភាពក្តៅខ្លាំងបំផុតលើកទីពីររបស់ខ្លួនក្នុងកំណត់ត្រា។ រដ្ឋបាល NOAA បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (០៩កក្កដា) ថាសីតុណ្ហភាពជាមធ្យមនៅសហរដ្ឋអាមេរិក ជាប់ៗគ្នាក្នុងខែមិថុនាគឺ ប្រហែល ២២,១ អង្សាសេ ដែលនោះប្រហែល ១,៩ អង្សាសេ លើសកម្រិតមធ្យម។

ទីភ្នាក់ងារ ដែលបានចាប់ផ្តើមរក្សាកំណត់ត្រាកាលពី ១៣០ ឆ្នាំមុនមួយនេះ បានចង្អុលបង្ហាញថាមនុស្សប្រហែល ២៤ លាននាក់នៅទូទាំងផ្នែកនៃភាគខាងលិច ខាងត្បូង និងឦសានបានជួបប្រទះនឹងសីតុណ្ហភាពក្តៅបំផុតរបស់ពួកគេក្នុងខែមិថុនា សម្រាប់សីតុណ្ហភាពពេលយប់។

ទីភ្នាក់ងារ NOAA សង្កត់ធ្ងន់ថា រលកកម្ដៅបានជះឥទ្ធិពលដល់ភាគនិរតី តំបន់ ហ្រ្គេតលេកស៍ (Great Lakes) ដ៏ធំល្វឹងល្វើយ តំបន់ភាគឦសាន និងដែនដីព័រតូរីកូ (Puerto Rico) នៅក្នុងខែនោះ ដោយបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុត និងបង្កើតលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត។ រដ្ឋ អារីហ្សូណា (Arizona) និងរដ្ឋ ញូវម៉ិចស៊ីកូ (New Mexico) រួមទាំងរដ្ឋជាច្រើនផ្សេងទៀត សុទ្ធតែមានសីតុណ្ហភាពក្តៅបំផុតក្នុងខែមិថុនា ដោយសារសីតុណ្ហភាពឡើងខ្ពស់ជាងមធ្យម ហើយឈានដល់កម្រិតបំបែកកំណត់ត្រាកម្ដៅស្ទើទូទាំងសហរដ្ឋអាមេរិក៕