យុវជនជាច្រើននាំគ្នាស្វែងយល់ឱកាសការងារនៅសាលា NIB ក្នុងឱកាសវេទិកាកាងារថ្ងៃនេះ

2024/07/11 09:26:31 pm        402

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ​ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)​ បានរៀបចំវេទិកាការងារ និងឱកាសកម្ម​សិក្សា​ការងារ​ដោយ​នាំយក​ឱកាស​ការងារ​​ជិត​៨០០​កន្លែង​ដាក់តាំងបង្ហាញដល់យុវជនដែលមានតម្រូវការងារនៅថ្ងៃនេះ។

នៅក្រោយពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិ និង​មុខរបរ និង​ការងារ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺ​ដើម្បី​បន្ត​តុល្យភាព​ក្នុង​ទីផ្សារ​ការងារ​តាមរយៈ​ការជួ​យ​ជ្រោម​ជ្រែង​និយោជក​ដែល​មាន​តម្រូវ​ការ​ជ្រើស​រើស​កម្លាំង​ពលកម្ម និងអ្នកស្វែងរកការងារធ្វើកំពុងមានតម្រូវការការងារណ និងដើម្បីនិយោជក និង​អ្នក​ស្វែង​រកការងារអាចជ្រើសរើសបុគ្គលិក និងដាក់ពាក្យសុំការងារផ្ទាល់ ឬ​សម្ភាសន៍​ការងារ​នៅ​នឹង​កន្លែង​ដោយងាយស្រួលជាដើម។ លោកបានបន្តថា កម្មវិធីនេះក៏មាន​ការ​ចូលរួម​ពី​ក្រុម​ហ៊ុន​ឯកជន​ធំៗចំនួន១២ ដែលនាំយកឱកាសការងាររហូតជាង៧០០កន្លែង ដើម្បីបង្ហាញ​ពី​តម្រូវ​ការ​ការងា​រ​លើ​គ្រប់វិស័យ។

ក្រុមយុវជន និងនិស្សិតដែលចូលរួមក្នុងកម្មវិធីនេះបានបង្ហាញទឹកមុខសប្បាយរីករាយ និង​លើក​ឡើង​ស្រដៀងគ្នា ពិតជាមានអារម្មណ៍ថាប្លែកម្យ៉ាង ដែល​សាលាបាន​រៀបចំ​កម្ម​វិធី​បែប​នេះ​ផ្ទាល់​ក្នុង​សាលា ដែលកន្លងមកពួកគាត់បានចូលរួមសកម្មភាពនេះនៅតែខាងក្រៅប៉ុណ្ណោះ។ ពួក​គាត់​បាន​និយាយទៀតថា កម្មវិធីនេះដែរ ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគាត់ ដោយ​អាច​ស្វែង​យល់​អំពីទីផ្សារការងារ និងថែមទាំងផ្តល់ព័ត៌ឱកាសការងារជាច្រើនកន្លែងផ្សេងទៀត ដែល​ពួក​គាត់​មិនធ្លាប់បានដឹង និងទទួលបានកន្លងមក។

ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានអំពាវនាវដល់យុវជន សិស្ស និស្សិត និងសាធារណជនទូទៅទាំងអស់ អាចចូលរួមវេទិការនេះដោយសេរី និងមិនគិតថ្លៃនោះទេ ដើម្បី​ជួបសម្ភាសន៍ជាមួយតំណាងក្រុមហ៊ុននានា ដោយធ្វើការផ្លាស់​ប្តូរ និង​ចែក​រំលែក​ព័ត៌មាន​ទីផ្សារ​ការងារ​ដែលកំពុងមានតម្រូវការជាចាំបាច់។

សូមជម្រាបជូនថា កម្មវិធីវេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះដែរ ចំពោះសិស្ស/និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បី​ចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់​ពី​ពេល​នេះ រហូតដល់ពេលល្ងាច និងឥតគិតថ្លៃ នៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជាប់​ផ្សារ​ស្ទឹងមានជ័យថ្មី រាជធានីភ្នំពេញ៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm