សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ

2024/07/11 02:39:43 pm        313

ថ្លែងក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។

ក្នុងសារលិខិតនៅថ្ងៃនេះ សម្តេចបញ្ជាក់ថា ប្រជាជនកម្ពុជា មានសេចក្តីអំណរសាទរក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជនទូទាំងពិភពលោកប្រារព្ធ «ទិវា ប្រជាជនពិភពលោក លើកទី៣៥» ក្រោមប្រធានបទ «ការទទួលយកនូវអានុភាពនៃទិន្នន័យប្រកបដោយ បរិយាបន្ន ឆ្ពោះទៅអនាគតដែលមានភាពធន់ និងប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។ ការផ្តល់សេវាសង្គម​ចាំបាច់ដល់ប្រជាជន ដូចជាការអប់រំ ការថែទាំ សុខភាព ការងារ ការបង្កើនភាពអង់អាចដល់ស្ត្រី និងសេវាសង្គមផ្សេងទៀត គឺជាមូលដ្ឋានគ្រឹះនៃការកសាង ​មូលធនមនុស្ស ​ដើម្បីសម្រេចបាននូវ​សក្តានុពលពេញលេញក្នុងការទាញ​យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពី ភាគលាភប្រជាសាស្ត្រដែលកម្ពុជាកំពុងមាន។ ជាការពិត ទិន្នន័យអាចបង្ហាញពីនិន្នាការបម្រែបម្រួលឌីណាមិក ប្រជាជន និងតម្រូវការកម្លាំងពលកម្ម ក្នុងបរិការណ៍នៃបរិវត្តកម្មសេដ្ឋកិច្ចនិងអាទិភាពតាមវិស័យ។ ផ្អែកលើ ទិន្នន័យទាំងនេះ យើងអាចផ្តល់ការងារនិងសេវាសង្គមចំគោលដៅនិងមានប្រសិទ្ធភាព ដូចជាការអភិវឌ្ឍកម្មវិធី បណ្តុះបណ្តាលជំនាញជាក់លាក់ ការជំរុញនវានុវត្តន៍ ការទាក់ទាញវិនិយោគ និងការបង្កើត​ពិពិធកម្មសេដ្ឋកិច្ចនិង ការប្រកួតប្រជែង ដែលអាចបង្កើតការងារ​សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ លើសពីនេះទៀត ទិន្នន័យផ្តល់អានុភាព ដល់យើងក្នុងការត្រួតពិនិត្យទិដ្ឋភាពនិងវឌ្ឍនភាព​នៃការអភិវឌ្ឍ ប៉ាន់ប្រមាណតនុកម្មនៃធនធាន និងកែលម្អ ការអនុវត្តប្រកបដោយចីរភាព។

ក្នុងន័យនេះសម្ដេចធិបតី មានប្រសាសន៍បន្ថែមទៀតថា យើងត្រូវតែជំរុញការប្រាស្រ័យទាក់ទងជិតស្និទ្ធនិងបើកចំហ ដើម្បីកសាងទំនុកចិត្តរវាងរដ្ឋាភិបាលនិងពលរដ្ឋ។ តាមរយៈការចែករំលែកនូវទិន្នន័យប្រកបដោយការទទួលខុសត្រូវ យើងអាចផ្តល់សិទ្ធិអំណាច ដល់ការចូលរួមជាសាធារណៈក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត និងលើកកម្ពស់ស្មារតីម្ចាស់ការដើម្បីអនាគតដ៏ត្រចះត្រចង់របស់យើង។ ជាមួយគ្នានេះ យើងក៏ទទួលស្គាល់នូវបញ្ហាប្រឈមក្នុងការអភិវឌ្ឍប្រព័ន្ធទិន្នន័យជាតិមួយដែលរឹងមាំនិងមានសង្គតិភាព ដែលរួមមាន តម្រូវការហិរញ្ញប្បទានប្រកបដោយនិរន្តរភាពការពង្រឹងការសម្របសម្រួលនិងចែករំលែកទិន្នន័យរវាងក្រសួង ស្ថាប័ន និងការពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីស្ថិតិ។ ក្រោមភាពជាដៃគូជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដោយប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវធនធានរួម ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងយន្តការសម្របសម្រួល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវ​គុណភាព​ទិន្នន័យ​និងការប្រើប្រាស់សម្រាប់ការធ្វើសេចក្តីសម្រេចដោយផ្អែកលើភស្តុតាង និង​ការពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពនាឆ្នាំ២០៣០៕


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am