បាល់ទាត់៖ ខ្សែប្រយុទ្ធបម្រុង Eric Maxim Choupo-Moting ស៊ុតបញ្ចូលទី ៤គ្រាប់ម្នាក់ឯងឱ្យ Bayern Munich បំបាក់ Bremen SV ដែលជាក្រុមនៅក្របខណ្ឌទី៥ អាល្លឺម៉ង់ ១២-០ ជុំទី១ ពានរង្វាន់ German Cup។

នេះជាជ័យជំនះធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតជុំទី១ German Cup ក្នុងរយៈពេល ២៤ឆ្នាំ។ ខ្សែប្រយុទ្ធដើមកំណើតអាល្លឺម៉ង់ និងលេងឱ្យជំរើសជាតិកាម៉េរូន Choupo Moting ក្រៅពីស៊ុតបាន ៤គ្រាប់ម្នាក់ហើយក៏មានចំណែកបញ្ជូន ៣គ្រាប់ផ្សេងទៀត។ Bayern Munich ស៊ុតទៅលើគូប្រកួតសរុប ៣៧លើកចូលទីសរុប ១២គ្រាប់ ខណៈក្រៅពី Choupo Moting អ្នកស៊ុតបញ្ចូលទីផ្សេងទៀតមានដូចជា Malik Tillman, Jamal Musiala ២គ្រាប់ Leroy Sane, Michael Cuisance, Bouna Sarr និង Corentin Tolisson។ រំលឹកថា Bayern Munich យកឈ្នះគូប្រកួតធំបំផុតគឺ ១៦-១ ទៅលើ DJK Waldberg កាលពីឆ្នាំ១៩៩៧៕
អត្ថបទ៖នាង សុភាវុធ