ប្រទេសចិន បើកការស៊ើបអង្កេត ជាការឆ្លើយតបនឹងរបាំងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប

2024/07/11 09:46:45 pm        41

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន (MOFCOM) កាលពីថ្ងៃពុធ បានចាប់ផ្តើមការស៊ើបអង្កេតរបាំងពាណិជ្ជកម្ម និងការវិនិយោគ លើការអនុវត្តពាក់ព័ន្ធដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុប (EU) នៅក្នុងការស៊ើបអង្កេតលើប្រាក់ឧបត្ថម្ភបរទេសរបស់ខ្លួន។

ការស៊ើបអង្កេតនេះ ត្រូវបានផ្តួចផ្តើមឡើងតាមសំណើរបស់សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិក ដែលលក្ខខណ្ឌ និងឯកសារស្នើសុំ ត្រូវបានផ្ទៀងផ្ទាត់។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន( MOFCOM)។

ក្រោមបទប្បញ្ញត្តិឧបត្ថម្ភធនបរទេសរបស់ខ្លួន សហភាពអឺរ៉ុប បានធ្វើការស៊ើបអង្កេតបឋម ស៊ីជម្រៅ និងវាយឆ្មក់ទៅលើក្រុមហ៊ុនចិនដែលពាក់ព័ន្ធក្នុងវិស័យដូចជា ក្បាលរថភ្លើង ម៉ាស៊ីនភ្លើង ថាមពលខ្យល់ និងឧបករណ៍ត្រួតពិនិត្យសន្តិសុខ។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយថា ការអនុវត្តរបស់សហភាពអឺរ៉ុបក្នុងការស៊ើបអង្កេតបែបនេះ នឹងត្រូវបានពិនិត្យ។

ក្រសួងបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ខ្លួន នឹងរួមបញ្ចូលការស្ទង់មតិ សវនាការ និងសកម្មភាពនៅនឹងកន្លែង ដើម្បីប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ។

ខណៈពេលដែលការស៊ើបអង្កេត គ្រោងនឹងបញ្ចប់ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥ វាអាចបន្តដល់ថ្ងៃទី ១០ ខែមេសា ក្រោមកាលៈទេសៈពិសេស។ យោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        56
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm