សហរដ្ឋ​អាមេរិក និង​ចិន​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​បទ​គំរាម​ប្រទេស​ដទៃ​

2021/08/26 06:40:22 pm        517

​អាមេរិក៖ អនុ​ប្រធានាធិបតី​អាមេរិក​ លោកស្រី Kamala Harris កាលពី​ថ្ងៃ​ពុធ ​ទី​២៥ ខែ​សីហា​បាន​ចោទប្រកាន់​ចិន​ជាថ្មី​ម្ដង​ទៀត ​ពី​បទ​គំរាមកំហែង​ប្រទេសជិតខាង​អាស៊ីអាគ្នេយ៍​របស់​ខ្លួន​ជា​លើក​ទី២ ក្នុង​រយៈ​ពេល​ ២​ថ្ងៃ​ដែល​លោកស្រី​បាន​វាយប្រហារ​ទីក្រុង​ប៉េកាំង​ អំឡុង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​តំបន់ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​ព្យាយាម​កៀរគរ​ដៃគូ​ក្នុង​តំបន់ ​ដើម្បី​ប្រឆាំង​នឹង​កំណើន​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា​របស់​ចិន។

​ក្រសួងការបរទេស​ចិន​បាន​វាយ​តបត​វិញ​កាលពី​ថ្ងៃ​ពុធ ហើយ​ចោទ​អាមេរិក​ថា ​បាន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​តំបន់ និង​រំខាន​ដល់​សន្តិភាព​។ កាលពី​ព្រឹក​ថ្ងៃ​ពុធ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ចោទប្រកាន់​លោកស្រី Harris ថា ​កំពុង​ព្យាយាម​ជំរុញ​ឱ្យ​មាន​ការ​បែក​បាក់​គ្នា​រវាង​ប្រទេស​ចិន និង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន អម​ដោយ​ការ​អត្ថាធិប្បាយ​នៅ​ប្រទេស​សិង្ហ​បុរី​ថា ​ទីក្រុង​ប៉េកាំង​បាន​ប្រើការ​បង្ខិតបង្ខំ និង​ការ​បំភិតបំភ័យ​ដើម្បី​គាំទ្រ​ការ​អះអាង​សិទ្ធិ​ដោយ​ខុសច្បាប់​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ថ្លែង​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ពុធ ​លោកស្រី Harris បាន​និយាយ​ថា​ វា​ជា​រឿង​ចាំបាច់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ​ជុំវិញ​ការ​អះអាង​សិទ្ធិ​ដែនសមុទ្រ​របស់​ខ្លួន និង​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រទេស​វៀតណាម នៅ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ រួម​ទាំង​ការ​ពង្រឹង​សន្តិសុខ​ដែនសមុទ្រ ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នូវ​ការ​អះអាង​សិទ្ធិ​របស់​ទីក្រុង​ប៉េកាំង ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ​ប្រទេស​ចិន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​កោះ​តៃវ៉ាន់បាន​អះអាង​សិទ្ធិ​លើ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​បាន​ឆ្លងកាត់​ដោយ​នាវា​ដឹកជញ្ជូន​សំខាន់ៗ និង​តំបន់​សំបូរ​ដោយ​ឧស្ម័ន និង​កន្លែង​នេសាទ​ដ៏​សម្បូរ​បែប​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm