
សមាជិកអង្គភាពទ័ពអាកាសរបស់ប្រទេសបារាំង បានចូលរួមក្នុងការហាត់សមព្យុហយាត្រាលើអាកាស នៅខាងលើទីក្រុងប៉ារីស ខណៈប្រទេសនេះរៀបចំដើម្បីប្រារព្ធទិវាជាតិរបស់ខ្លួននៅថ្ងៃអាទិត្យ ទី១៤ កក្កដា។
ឧទ្ធម្ភាគចក្រ Caracal ផលិតដោយក្រុមហ៊ុន Airbus បានហោះចេញពីមូលដ្ឋានទ័ពអាកាស វីឡាគូប្លាយ(Villacoublay) នៅជិតទីក្រុងប៉ារីស និងបានហោះនៅខាងលើវិថី ហ្សម អាលីស្សេ(Champs Elysees) ដ៏ល្បីល្បាញរបស់រដ្ឋធានី សម្រាប់ការហាត់សមរួមជាមួយយន្តហោះផ្សេងៗទៀត។
យន្តហោះនិងក្រុមសមាជិកយានិក ក៏នឹងហោះហើរនៅថ្ងៃទិវាជាតិឬ Bastille Day ប៉ុន្តែនៅលើកនេះនឹងហោះនៅខាងលើអ្នកទស្សនារាប់ពាន់នាក់ ព្រមទាំងក្រុមមន្ត្រី និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។
ការហាត់សមនេះ មានគោលបំណងកំណត់អត្តសញ្ញាណអាកាសយានិកដែលអាចប្រើប្រាស់ចេះរៀបចំការងារដោយខ្លួនឯង រៀបចំការហោះហើរដោយការបត់បែនយ៉ាងល្អ និងដាក់ចេញពេលវេលាបានត្រឹមត្រូវ។

ប្រទេសបារាំង បានប្រារព្ធទិវាជាតិរបស់ខ្លួន ដោយមានការបង្ហាញផ្នែកយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចូលរួមដោយកងទ័ព និងគ្រឿងសឹក នៅតាមដងផ្លូវ ហ្សម អាលីស្សេ(Champs Elysees) ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រ ហោះឆ្លងកាត់សម្រាប់ក្បួនព្យុហយាត្រាជាប្រពៃណី។ ទិវាជាតិបារាំង ឬ Bastille Day រំលឹកដល់ការសម្រុកចូលពន្ធនាគារ Bastille ក្នុងឆ្នាំ ១៩៨៩ ជាព្រឹត្តិការណ៍សំខាន់មួយ នៃបដិវត្តន៍បារាំង។ ថ្ងៃនេះ បានក្លាយជាថ្ងៃបុណ្យជាតិ នៅក្នុងប្រទេសបារាំង។