ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់សាកល្បងឈរផែនរបស់កម្លាំងកងរាជអាវុធហត្ថ ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី៣១ នៃថ្ងៃបង្កើតឡើងវិញកងរាជអាវុធហត្ថ។
នៅសល់០៤ថ្ងៃទៀតមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៤) និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលមហោស្រព«គោកធ្លក» ប្រារព្ធឡើងនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ស្ថិតក្នុងភូមិសាស្ត្រ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ សេនានុព័ន្ធ អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ៕







