កម្ពុជា-ថៃប្ដេជ្ញារួមគ្នាទប់ស្កាត់ និងឈានទៅលុបបំបាត់វីរុសកូវីដបំប្លែងថ្មីប្រភេទDelta

2021/08/26 11:59:42 am        523

បាត់ដំបង ៖ យោធាភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ បានធ្វើការប្ដេជ្ញារួមគ្នាទប់ស្កាត់ និងឈានទៅលុបបំបាត់វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រទេសឌែលតា (Delta) ដែលកំពុងរាតត្បាតក្នុងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ មួយចំនួនទៀត។

ក្នុងកិច្ចប្រជុំអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការរវាងយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ជាមួយកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២១នេះ ភាគីទាំងពីរកម្ពុជា-ថៃ មានជំនឿយ៉ាងមុតមាំថា យើងនឹងបង្កើននូវកិច្ច​សហប្រតិបត្តិការទ្វេភាគីរវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគ១ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៃប្រទេសយើងទាំងពីរក្នុងការអភិវឌ្ឍតំបន់ព្រំដែនលើគ្រប់វិស័យ និងក្លាយ​ជា​ប្រយោជន៍​នៃប្រទេសយើងទាំងពីរ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន​ប្រកប​ដោយ​ភាពសុខសាន្ត និងប្រកបមុខរបរនៅតាមខ្សែបន្ទាត់ព្រំដែនកាន់តែប្រសើរឡើងថែមទៀត។

ពាក់ព័ន្ធការទប់ស្កាត់ ការការពារពលករបរទេស និងការរៀបចំការងារសម្រាប់ពលករ ភាគីទាំងពីរ​បានឯកភាពគ្នាទប់ស្កាត់ និងការពារការលបលួចឆ្លងកាត់ព្រំដែន និងការឆ្លងដែឲ្យបានម៉ឺងមាត់​ដោយ​អនុវត្តន៍ទៅតាមច្បាប់នៃប្រទេសទាំងពីរ។

ចំពោះជនជាតិកម្ពុជាដែលត្រូវចូលទៅធ្វើការនៅក្នុងប្រទេសថៃ ត្រូវចូលទៅដោយត្រឹមត្រូវតាម​ច្បាប់ ហើយក្នុងករណីមានការបិទព្រំដែនដោយប្រការណាមួយ ភាគីទាំងពីរត្រូវសហការ ជូន​ដំណឹង​គ្នា​ទៅវិញទៅមកឲ្យបានម៉ឺងមាត់ និងទាន់ពេលវេលា។

ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការចាត់វិធានការឲ្យបានម៉ឺងមាត់ ចំពោះអ្នក​លបលួច​ល្មើសក្នុងការធ្វើដំណើរចេញចូលក្នុងប្រទេសនីមួយៗ ដោយចាត់វិធានការចំពោះមេខ្យល់​នៅខាងប្រទេសថៃ ដែលរង់ចាំទទួលពលករកម្ពុជាឆ្លងដែនខុសច្បាប់។

ទាក់ទិនបញ្ហាពលករបរទេសភាគីទាំងពីរបានឯកភាពគ្នា សហការបង្កើតបណ្ដាញព័ត៌មាន​ដោយ​ការទំនាក់ទំនងតាមការឆ្លើយតបតាមប្រព័ន្ធឡាញ និងបង្កើតចំពោះការជួលពលករបរទេស​ឲ្យ​បានត្រឹមត្រូវស្របតាមច្បាប់ការងារ និងអនុវត្តតាមវិធានការការពាររបស់ក្រសួង​សុខាភិបាល​ក្នុង​ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ចំពោះការបន្ត​សុពលភាព​លិខិតឆ្លងដែនរបស់ពលករកម្ពុជា ក្នុងករណីលិខិតឆ្លងដែន ឬឯកសារប្រើ​ជំនួស​លិខិតឆ្លងដែនដែលអស់សុពលភាព ត្រូវជំរុញឲ្យពលករកម្ពុជា​ដំណើរការឲ្យបានត្រឹមត្រូវ​តាមការកំណត់ត្រឹមថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២២។

ចំពោះបញ្ហា​គ្រឿងញៀន​ភាគីទាំងពីរសហការគ្នាជំរុញ​ទិន្នន័យ​លើវិស័យព័ត៌មាន ចំពោះអ្នក​ប្រព្រឹត្តល្មើស និងវិធីលបលួច ​នាំយកគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ដោយបង្កើតបណ្ដាញ​ទិន្នន័យ​ព័ត៌មាន ដើម្បីទំនាក់ទំនងតាមប្រព័ន្ធឡាញ។

ពាក់ព័ន្ធបញ្ហាល្បែងភ្នាល់តាមប្រព័ន្ធអនឡាញភាគីទាំងពីររួមគ្នាសហការជំរុញផ្សព្វផ្សាយ និងការបង្កើតបណ្ដាញទិន្នន័យព័ត៌មានរបស់ជនល្មើសក្នុងការបើកវេបសាយល្បែងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញ ដោយខុសច្បាប់ដោយទំនាក់ទំនងឆ្លើយតបគ្នាតាមប្រព័ន្ធឡាញ។

គួរបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកដំណើរច្រកព្រំដែនឡើងវិញ ជាមួយភាគីថៃ ជាង១០ថ្ងៃកន្លងមកនេះ មានពលករខ្មែរចំនួន១ ២៩២នាក់ បានចេញពីប្រទេសថៃចូលមកកម្ពុជា​តាមច្រកផ្សេងៗក្នុងខេត្តបាត់ដំបង ក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១១២នាក់ ខណៈចំនួនអ្នកជាសះស្បើយនៅក្នុងខេត្តបានកើនឡើងច្រើន។

រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ ៤១៨នាក់ ព្យាបាលជាសះស្បើយចំនួន ៤ ៥២៦នាក់ កំពុងសម្រាកព្យាបាលចំនួន ៨២០នាក់ និងស្លាប់ចំនួន ៧២នាក់ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm