
រូបភាពពីវីដេអូ បង្ហាញឲ្យឃើញកម្រិតទឹកហក់ឡើងយ៉ាងលឿន នៅតាមដងផ្លូវនៃភូមិ Ruidoso ភាគខាងត្បូងរដ្ឋ New Mexico សហរដ្ឋអាមេរិក កាលថ្ងៃពុធ (ទី១០ ខែកក្កដា)។ ខ្យល់ព្យុះអមដោយផ្គររន្ទះរដូវមូសុង កាលពីថ្ងៃអង្គារ (ទី៩ ខែកក្កដា) បានធ្វើឲ្យមានភ្លៀងធ្លាក់កម្រិតច្រើនអ៊ីញ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
តំបន់ដែលមាន «ស្នាមពីការដុត» ដោយសារចំហេះព្រៃ នៅតំបន់ South Fork & Salt បានធ្វើឲ្យដីមិនអាចស្រូបទឹកភ្លៀង ដែលបណ្តាលឲ្យមានភក់ជ្រាំហូរកាត់ពេញផ្លូវរបស់សង្កាត់នានា ក្នុងតំបន់។

សេវាអាកាសធាតុជាតិ នៅតំបន់ Albuquerque បានចេញសេចក្តីប្រកាសអាសន្នទឹកជំនន់ភ្លាមៗ ដែលនាំទៅដល់ការជម្លៀស នៅតំបន់ជាច្រើន ដែលរួមមាន Cedar Creek, Upper Canyon និង Paradise Canyon។
អ្នកស្រុកដែលជួបប្រទះនឹងទុក្ខលំបាករួចហើយដោយសារចំហេះព្រៃ កាលពីពេលថ្មីៗនេះ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងជាថ្មីម្តងទៀត ដែលលើកនេះដោយសារតែទឹកឡើងខ្លាំង៕
