
យោធាអ៊ីស្រាអែល និយាយថា សំណុំផ្សែងខ្មៅ ត្រូវបានមើលឃើញនៅតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែលនាថ្ងៃព្រហស្បតិ៍នេះ អំឡុងការវាយប្រហារដោយយានដ្រូនចេញពីលីបង់ ដែលបានធ្លាក់នៅលើទឹកដីអ៊ីស្រាអែល បណ្តាលឲ្យមនុស្សម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រុមឧទ្ទាមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ និងកងកម្លាំងអ៊ីស្រាអែល បានផ្ទុះអាវុធដាក់គ្នាអស់រយៈពេលជិត ៩ខែមកហើយ ស្របពេលមានសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ជាហេតុធ្វើឲ្យកើតមានក្តីបារម្ភថា សង្រ្គាមទ្រង់ទ្រាយធំ អាចនឹងកើតមានរវាងបច្ចាមិត្តប្រដាប់អាវុធធន់ធ្ងន់ទាំង ២នេះ ។

យោធាអ៊ីស្រាអែល និយាយថា លើសពីការធ្លាក់របស់យានដ្រូន ការវាយប្រហារតាមច្រកអាកាសជាច្រើនដែលបញ្ជាក់ថាបាញ់ចេញពីលីបង់ទៅលើទឹកដីអ៊ីស្រាអែល ត្រូវបានបាញ់ស្កាត់ជាប់ ៕