
ក្រុមហេសបូឡាហ៍កាលពីថ្ងៃពុធ បានកំណត់គោលដៅ លើទីតាំងកាំភ្លើងធំរបស់អ៊ីស្រាអែល ជាមួយនឹងមីស៊ីល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស ដែលបានកំណត់គោលដៅទីក្រុង Jinta ក្នុងទីក្រុង Baalbek ភាគខាងកើតប្រទេសលីបង់ មួយថ្ងៃមុនេះ។
ក្រុមហេសបូឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ ក្រុមសកម្មប្រយុទ្ធ បានទម្លាក់គ្រាប់បែកលើទីតាំងកាំភ្លើងធំរបស់អ៊ីស្រាអែលនៅទីក្រុង al-Zaoura ក្នុងតំបន់ខ្ពង់រាប Golan Heights របស់ប្រទេសស៊ីរី ដោយគ្រាប់រ៉ុក្កែត Katyusha រាប់សិបគ្រាប់។

ប្រភពយោធាលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា កងទ័ពលីបង់ បានត្រួតពិនិត្យការបាញ់មីស៊ីលពីដីទៅដីប្រហែល ៣០គ្រាប់ពីខាងលីបង់ទៅកាន់អ៊ីស្រាអែល ហើយមីស៊ីល Iron Dome របស់អ៊ីស្រាអែលបានស្ទាក់ចាប់មួយចំនួនក្នុងចំណោមមីស៊ីលទាំងអស់នោះ។
យោងតាមប្រភពព័ត៌មាន កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធ បានកំណត់គោលដៅភូមិចំនួនបី នៅភាគខាងកើតនៃប្រទេសលីបង់ភាគខាងត្បូង រួមមានភូមិ Tayr Harfa, Kafr Kila និង Markaba ជាមួយនឹងយានដ្រូន និងយន្តហោះចម្បាំង ហើយបានវាយប្រហារទីក្រុង និងភូមិចំនួន ១១ ជាមួយនឹងកាំភ្លើងធំចំនួន ៤៥ដើម។