
មន្ត្រីអនុវត្តច្បាប់របស់ប្រទេសសិង្ហបុរី បានរឹបអូសបានថ្នាំជក់គ្មានផ្សែងជាង ៦០០ គីឡូក្រាម ក្នុងប្រតិបត្តិការ ចាប់ពីថ្ងៃទី ១៥ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) នៅថ្ងៃព្រហស្បតិ៍នេះ។

អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល និងមន្រ្តីនគរបាល បានចូលរួមក្នុងប្រតិបត្តិការរួមគ្នា ហើយជនល្មើសចំនួន២៧នាក់ កំពុងជួយស៊ើបអង្កេតចំពោះការជួញដូរ និងការកាន់កាប់ផលិតផលថ្នាំជក់គ្មានផ្សែង។
ថ្នាំជក់គ្មានផ្សែង ដូចជាថ្នាំចុក និងថ្នាំជក់សម្រាប់ហឺត ត្រូវបានហាមឃាត់នៅក្នុងប្រទេសនេះ។ ជនណាក៏ដោយដែលត្រូវបានផ្តន្ទាទោសពីបទនាំចូល ចែកចាយ ឬលក់ថ្នាំជក់គ្មានផ្សែង ត្រូវទទួលទោសពិន័យជាប្រាក់ ជាប់ពន្ធនាគារ ឬជាប់ទោសទាំងពីរ។