សៀមរាប ៖ រាជរដ្ឋាភិបាលបាននិងកំពុងជម្រុញអភិវឌ្ឍនូវគ្រប់ហេដ្ឋារចនាសម័្ពន្ធ បច្ចុប្បន្នសមិទ្ធិផលនានានៅទូទាំងប្រទេស ជាពិសេសការ អភិវឌ្ឍនៅតាមជនបទបានកំពុងកើតឡើងជាហូហែរ ដើម្បីឆ្លើយតប និងលើកកម្ពស់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាព គម្រោងផ្លូវនៅខេត្តសៀមរាប នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តី និងត្រូវបានកំពុងជំរុញអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សមេ្តច មហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ធ សាស្រ្តបញ្ចាកោណដំណាក់កាលទី១ សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការពង្រីងសន្តិភាព ស្ថេរ ភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជននៅគ្រប់ទីកន្លែងរស់នៅយ៉ាងសុខសាន្ត ព្រម ទាំងធានានូវការអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិជាដើម។
ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញការអភិវឌ្ឍនៅតាមជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ រាជរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីការអភិវឌ្ឍនៅជនបទ ដើម្បីបម្រើសេចក្តីត្រូវការជូនប្រជាជន នៅមូលដ្ឋាន ជាក់ស្តែងការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដី ល្បាយក្រួស ទទឹងម្ខាងៗ ១ ម៉ែត្រ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប, និងផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែទៀត មានប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបដូចគ្នា រួមជាមួយការស្ថាបនាលូ និងផ្លាកឈ្មោះផ្លូវផងដែរនោះ បានផ្តល់អត្ថប្រយោជន៍ជាសាធារណៈ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម។
ក្នុងការចុះពិនិត្យ និងវាយតម្លៃផ្លូវខាងលើនេះដែរ, ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ និងក្រុមការងារអន្តរក្រសួង បានជួបចុះជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយក្នុងនោះ ឯកឧត្តម បានលើកឡើងពីការផ្តាំផ្ញើរ សាកសួរសុខ ទុក្ខ និងនាំយកអំណាយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន ជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួល បានក្រម៉ាមួយផងដែរ ។ ក្រៅពីនេះ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែ ទាំផ្លូវ និងលូនៅក្នុងមូលដ្ឋានរបស់ពួកគាត់ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង៕
អត្ថបទ៖ សុន រ៉ាឌី







