សកម្មជនតវ៉ានៅខាងក្រៅតុលាការកំពូលរបស់ស៊ែប៊ី ជុំវិញការជីកយករ៉ែលីចូម

2024/07/12 02:21:55 am        119


សកម្មជនបរិស្ថានរាប់រយនាក់ បាននាំគ្នាតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញរបស់ប្រទេសស៊ែប៊ី នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នេះ ដោយទាមទារដឹងថា តើតុលាការនឹងពិនិត្យមើលបណ្តឹងឧទ្ធរណ៍លើអាជ្ញាប័ណ្ណ សម្រាប់គម្រោងជីករ៉ែលីចូមរបស់ក្រុមហ៊ុន Rio Tinto នៅក្នុងប្រទេសបាល់កង់មួយនេះ ដែលរដ្ឋាភិបាលបានដកហូតនៅឆ្នាំ២០២២ ដែរឬទេ។

មន្ត្រីពីតុលាការធម្មនុញ្ញ មិនបានឆ្លើយតបឡើយទៅនឹងការសាកសួរម្តងហើយម្តងទៀតពីសារព័ត៌មាន Reuters អំពីថា តើតុលាការនឹងមានសម័យប្រជុំ នៅថ្ងៃព្រហស្បតិ៍នេះ ដែរ ឬទេ ហើយប្រសិនបើដូច្នេះ តើនឹងមានរបៀបវារៈអ្វីខ្លះ?

មេដឹកនាំតវ៉ា លោក Zlatko Kokanovic បាននិយាយថា ក្រុមអ្នកតវ៉ាកំពុងអំពាវនាវឲ្យមន្ត្រីតុលាការជួបជាមួយពួកគេ និងប្រគល់ឯកសារទាក់ទងនឹងផែនការរបស់ក្រុមហ៊ុន Rio Tinto សម្រាប់គម្រោង «Jadar» ដើម្បីជីកយករ៉ែ និងដំណើរការកែច្នៃលីចូម នៅជិតទីក្រុង Loznica ភាគខាងលិចស៊ែប៊ី ដែលត្រូវបានលុបចោលដោយរដ្ឋាភិបាល បន្ទាប់ពីមានការតវ៉ា ជុំវិញផលប៉ះពាល់ដល់បរិស្ថានរបស់អណ្ដូងរ៉ែ។

គួរបញ្ជាក់ថា ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានប្រាប់សារព័ត៌មាន Financial Times កាលពីខែមុន ពី «ការធានាថ្មី» របស់ក្រុមហ៊ុន Rio Tinto ហើយសហភាពអឺរ៉ុប បានសម្លឹងមើលទៅលើការដោះស្រាយកង្វល់របស់ស៊ែប៊ី ជុំវិញថា តើស្តង់ដារបរិស្ថានចាំបាច់ នឹងត្រូវបានបំពេញនៅទីកន្លែងនេះ នៅភាគខាងលិចរបស់ប្រទេស។

ប្រសិនបើត្រូវបានបញ្ចប់សព្វគ្រប់ គម្រោងនេះអាចផ្គត់ផ្គង់បាន ៩០ភាគរយនៃតម្រូវការលីចូមបច្ចុប្បន្នរបស់អឺរ៉ុប ដែលប្រើប្រាស់ក្នុងអាគុយ សម្រាប់រថយន្តអគ្គិសនី និងឧបករណ៍ចល័តនានា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm