
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានថ្លែងអំណរគុណប្រទេសនូវែលសេឡង់ សម្រាប់ការគាំទ្ររបស់ពួកគេចំពោះអង្គការណាតូ អំឡុងជំនួបទ្វេភាគី ជាមួយលោកនាយករដ្ឋមន្រ្តី Christopher Luxon នាថ្ងៃព្រហស្បតិ៍នេះ ។
លោក Stoltenberg និយាយថា នូវែលសេឡង់ គឺជាដៃគូដ៏មានគុណតម្លៃខ្ពស់សម្រាប់អង្គការណាតូ ខណៈលោក Luxon បានអបអរសាទររូបលោកសម្រាប់អាណត្តិរយៈពេល ១០ឆ្នាំដ៏អស្ចារ្យកន្លងមកនេះ ។
គួរឲ្យដឹងថា គេរំពឹងថា លោក Stoltenberg នឹងលាលែងពីតំណែងរបស់លោកជាប្រមុខអង្គការណាតូនៅចុងឆ្នាំនេះ ។
វាគឺជាជំនួបកំពូលអង្គការណាតូជោគជ័យលើកទី ៣សម្រាប់ប្រទេសទាំង ៤នៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរួមមាន នូវែលសេឡង់ អូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូង ។
ពួកគេគ្រោងនឹងមានជំនួបជាមួយក្រុមមេដឹកនាំអង្គការណាតូ និងក្រុមមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានក្តីកង្វល់កើនឡើងថា ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ និងការព្រួយបារម្ភថា ទំនាក់ទំនងសន្តិសុខស៊ីជម្រោះរបស់រុស្ស៊ីជាមួយចិន និងកូរ៉េខាងជើង ៕