សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការទូតសភា ជាកត្តាគន្លឹះដ៏សំខាន់មួយនាំមកនូវវិបុលភាព និងសុខដុមរមនាដល់ប្រទេសនិងប្រជាជន កម្ពុជា-ថៃ

2024/07/12 03:27:05 am        98


ភ្នំពេញ ÷ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ការទូតសភាមានសារៈសំខាន់ណាស់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលនាំមកនូវផលប្រយោជន៍រួម និងលើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម មិនមែនសម្រាប់តែប្រទេសកម្ពុជានិងថៃប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ក្របខណ្ឌតំបន់និងអន្តរជាតិផងដែរ។ ការលើកឡើងបែបនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាច្រថៃ។

នៅក្នុងជំនួបនោះផងដែរ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អនិងជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានរយៈពេលជាង៧០ឆ្នាំមកនេះ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា-ថៃ ប្រកាន់នូវរបបរាជានិយម មានប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជនទាំងពីរតែងមានទំនាក់ទំនងល្អនឹងគ្នាយ៉ាងជិតស្និទ្ធ។ ឈរលើស្មារតីនេះ ប្រទេសទាំងពីរ បានបន្តពូនជ្រំចំណងទំនាក់ទំនង មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការដែលមានស្រាប់នាពេលបច្ចុប្បន្នឱ្យកាន់តែល្អប្រសើរ និងស្ថិតស្ថេរយូរអង្វែងតទៅមុខ តាមរយៈការលើកកម្ពស់ បង្កើនកិច្ចសហប្រតិបត្តិការ និងការទូតសភាដើម្បីឈានទៅសម្រេចបាននូវវិបុលភាព និងសុខុមាលភាពរួម ជូនប្រទេស និងប្រជាជនទាំងសងខាង។

ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមភាគីថៃ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជវង្សានិវង្ស នៃព្រះហាក្សត្រថៃ និងរដ្ឋាភិបាលថៃដែលបានផ្តល់ការគាំទ្រ និងបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចនៅប្រទេសថៃនាពេលនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រ ដល់ការបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេលជាង ៧០ មកនេះឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ និងទូលំទូលាយថែមទៀត។  

ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានរដ្ឋសភាថៃ បានរំលឹកអំពីលទ្ធផលដ៏ជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅកម្ពុជា កាលពីខែមីនាកន្លងទៅ ដោយបានជួប សម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ ប្រកបដោយភាតរភាព និងស្និទ្ធស្នាលជាទីបំផុត។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ នៃសភាទាំងពីរ។ ជាក់ស្តែង ការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយគ្នាបន្តបន្ទាប់មកនេះ ជាភ័ស្តុតាងបង្ហាញពីការលូតលាស់ រីកចម្រើននៃភាពជាដៃគូប្រទេសទាំងពីរ ក៏ដូចជាការរួមចំណែកបន្ថែមទៀតដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” នៃប្រទេសទាំងពីរ ដែលបានបង្កើតឡើងនាពេលថ្មីៗនេះឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងថ្មីៗថែមទៀត។

បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា (MoU) ទាំងក្នុងកម្រិតសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា ហើយបានចាត់ទុកថា ការចុះហត្ថលេខា (MoU) នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់រដ្ឋសភាទាំងពីរបើកទំព័រថ្មីដល់ការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែស៊ីជម្រៅថែមទៀត និងឈានទៅសម្រេចបាននូវគោលបំណងនិងក្តីប្រាថ្នារួមរបស់ប្រទេស និងប្រជាជនទាំងពីរ ជាពិសេសជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តដោយយកប្រជាជនជាស្នូល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm