លោកប្រធានាធិបតីអាមេរិកJoe Biden កាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែកក្កដា បាននិយាយសំដៅទៅឈ្មោះលោកប្រធានាធិបតីអ៊ុយក្រែន Volodymr Zelenskiy ដោយច្រឡំទៅជាឈ្មោះរបស់លោកប្រធានាធិបតីរុស្ស៊ី Putin ទៅវិញ មុនពេលកែសម្ដីខ្លួនឯងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក Biden បាននិយាយសំដៅទៅលោក Zelenskiy មុននឹងកែសម្ដីខ្លួនឯង លោកថា ហើយឥឡូវនេះ ខ្ញុំចង់ប្រគល់ពេលវេលានេះទៅឲ្យប្រធានាធិបតីអ៊ុយក្រែនដែលមានភាពក្លាហានដូចដែលរូបលោកមានការតាំងចិត្ត។

លោក Biden បាននិយាយនៅពេលកែពាក្យសម្ដីខ្លួនឯងវិញថា អ្នកនឹងផ្តួលប្រធានាធិបតី Putin ប្រធានាធិបតី Zelenskiy ។ ខ្ញុំផ្តោតខ្លាំងលើការផ្តួល លោកPutin។
លោក Biden កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានប្រឈមនឹងភាពមន្ទិលជាច្រើន រួមទាំងពីសមាជិកនៃគណបក្សប្រជាធិបតេយ្យរបស់លោក អំពីឱកាសនៃការបោះឆ្នោតជាថ្មីរបស់លោក បន្ទាប់ពីការធ្វើមិនបានល្អ និងមានសភាពទន់ខ្សោយនៅក្នុងការជជែកដេញដោលកាលពីចុងខែមុន ទល់នឹងអតីតប្រធានាធិបតីលោកDonald Trump មកពីគណបក្សសាធារណរដ្ឋ៕