រដ្ឋសភាកម្ពុជា-ថៃ ព្រមទំាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត

2024/07/12 03:41:56 pm        165

ជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការ និង​មិត្តភាព​របស់​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា នៅប្រទេសថៃគឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​កម្ពុជា និងឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធាន​រដ្ឋសភា​ប្រទេស​ថៃ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភា​ប្រទេស​ទំាង​ពីរ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤នេះ នៅវិមានរដ្ឋសភាថៃ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង លើកកម្ពស់ចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ គ្នាកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈសកម្មភាពការទូតសភា។ នៅ​ក្នុងនោះរដ្ឋសភា ទំាងពីរ នឹងគាំទ្រគ្នា ចូលរួម និងផ្លាស់ប្តូរព័ត៌មាន ការអនុវត្តល្អៗ ក៏ដូចជា ប្រភព​ធនធានពាក់ព័ន្ធក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលនឹង​រួម​ចំណែក​ដល់ការសម្រេចបាននូវសន្តិភាព វិបុលភាព និងការជឿនលឿនទៅមុខ នៃអង្គការសភា​របស់​ភាគី​ទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកទាំងនៅវេទិកា-តំបន់ និងអន្តរជាតិ។

អនុស្សរណៈនៃការយោគយល់គ្នានេះ បាន​កំណត់​នូវ​កម្ម​វិធី​កិច្ច​សហប្រតិបត្តិការ​ផ្លាស់ប្តូរ​គណៈ​ប្រតិភូ​ ៤កម្រិតរួមមាន៖ កម្រិតថ្នាក់ដឹកនាំរដ្ឋសភា កម្រិតគណៈកម្មាធិការ/គណៈកម្មការជំនាញ នៃ​រដ្ឋសភា កម្រិតក្រុម មិត្តភាពសភា និងកម្រិតមន្ត្រីជាន់ខ្ពស់ និងកម្រិត​លេខាធិការដ្ឋាន​/អ​គ្គ​លេខា​ធិការដ្ឋាន នៃរដ្ឋសភាទាំងពីរ និង រៀបចំគម្រោងពិសេសនានា ដូចជា ការរៀបចំ​សិក្ខា​សាលា ព្រឹត្តិការណ៍វប្បធម៌ និងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បី អនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ ហើយ​ការរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការ ឬសកម្មភាពនានានឹងត្រូវផ្តួចផ្តើម ធ្វើឡើង​ដោយ​ផ្អែក​តាម​ការឯកភាពគ្នាទៅវិញទៅមករបស់ ភាគីទាំងពីរ។ តមកទៀត ប្រធានរដ្ឋសភា​នៃ​ប្រទេស​ទំាង​ពីរ​បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​​គ្នា​រវាង​អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាថៃ ផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ មាន​គោល​បំណងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ទាំង​ពីរ ក៏ដូចជាជួយគាំទ្រអនុស្សារណៈ នៃការយោគយល់គ្នា នៃរដ្ឋសភាទាំងពីរ។ ក្នុង​គោលការណ៍ទូទៅ និងការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានចែងអំពីការជំរុញ ការ​ផ្លាស់​ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងមន្ត្រីសភា ទាំងក្នុងកម្រិតរដ្ឋសភា និង​កម្រិត​លេខា​ធិការដ្ឋាន ក្នុងគោលបំណងចែករំលែកលើបញ្ហាមួយចំនួនដូចជា ការចូលរួម​ជា​សាធារណៈ​ក្នុ​ងការងារសភា ការអនុវត្តល្អៗ និងវិស័យជាច្រើនទៀត ដែលជាផលប្រយោជន៍រួម៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm