របាយការណ៍លើការវាយប្រហារថ្ងៃទី៧ តុលា រកឃើញថាកងទ័ពអ៊ីស្រាអែល បរាជ័យក្នុងការការពារជនស៊ីវិល

2024/07/12 03:45:09 pm        86

យោធាអ៊ីស្រាអែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ពីការរកឃើញលើកដំបូងនៃការស៊ើបអង្កេតទៅលើការបរាជ័យផ្នែកសន្តិសុខរបស់ខ្លួនក្នុងអំឡុងពេលការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយទទួលស្គាល់ថាខ្លួនមិនបានការពារពលរដ្ឋនៃសហគមន៍ដែលរងគ្រោះខ្លាំងបំផុតមួយគឺសហគមន៍ គីបប៊ុតស៍ បេអេរី (Kibbutz Be'eri)។

មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើតំបន់ បេអេរី ដែលជាសហគមន៍មានមនុស្សប្រហែល ១.០០០ នាក់រស់នៅ ហើយមនុស្ស ៣២ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងទៅកាន់តំបន់ហ្កាហ្សា ដែលក្នុងនោះមនុស្ស ១១ នាក់នៅតែជាប់ឃុំនៅហ្កាហ្សា។ យោធាបាននិយាយថា ការស៊ើបអង្កេតបានពិនិត្យលើដំណើរការនៃព្រឹត្តិការណ៍ក្នុងថ្ងៃកើតហេតុការណ៍នោះ ទៅលើការប្រយុទ្ធ និងការប្រព្រឹត្តរបស់កងកម្លាំងសន្តិសុខ។

ខណៈពេលដែលទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុងការការពារជនស៊ីវិល គីបប៊ុតស៍ យោធាបានសាទរចំពោះភាពក្លាហានរបស់អ្នកស្រុកសហគមន៍ បេអេរី រួមទាំងក្រុមឆ្លើយតបយ៉ាងឆាប់រហ័សរបស់ខ្លួន ដែលទោះបីជាមានគ្នាតិចក៏ដោយ ក៏ព្យាយាមវាយបកលើពួកសកម្មប្រយុទ្ធដែលបានចូលលុកលុយ។

ការស៊ើបអង្កេតបានរកឃើញថា យោធាអ៊ីស្រាអែលមិនបានត្រៀមខ្លួនសម្រាប់សេណារីយ៉ូនៃការជ្រៀតចូលដ៏ធំនៃពួកសកម្មប្រយុទ្ធចូលទៅក្នុងអ៊ីស្រាអែលទេ ហើយខ្លួនមានកម្លាំងមនុស្សមិនគ្រប់គ្រាន់នៅក្នុងតំបន់នោះ រួមទាំងមិនបានដឹងជាមុននៃការវាយប្រហាររហូតដល់ថ្ងៃត្រង់ ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារបានចាប់ផ្តើមរួចទៅហើយ និងមិនបានជូនដំណឹងឱ្យបានត្រឹមត្រូវដល់អ្នកស្រុក ហើយការប្រយុទ្ធរបស់ខ្លួនមិនមានការសម្របសម្រួល ដែលនោះជាការបរាជ័យផ្នែកសន្តិសុខដ៏ធំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm