អាមេរិក នឹងផ្អាកប្រតិបត្តិការកំពង់ផែជំនួយនៅហ្កាហ្សាឆាប់ៗនេះ ខណៈមនុស្ស២,៣លាននាក់ប្រឈមគ្រោះទុរ្ភិក្ស

2024/07/12 05:23:28 pm        74

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ថា កំពង់ផែដឹកជញ្ជូនជំនួយមនុស្សធម៌របស់យោធាសហរដ្ឋអាមេរិក នៅឆ្នេរសមុទ្រតំបន់ហ្កាហ្សា ដែលត្រូវបានរារាំងដោយអាកាសធាតុមិនអំណោយផល និងបញ្ហាចែកចាយជំនួយ នឹងបិទក្នុងពេលឆាប់ៗនេះ។

លោក Biden បានប្រកាសកាលពីខែមីនាថា មានផែនការដាក់កំពង់ផែសម្រាប់ការដឹកជញ្ជូនជំនួយ ខណៈគ្រោះទុរ្ភិក្ស កើតឡើងនៅក្នុងតំបន់ហ្កាហ្សា ជាតំបន់មួយមានប្រជាជនចំនួន ២,៣ លាននាក់។

ខណៈកំពង់ផែ បាននាំយកជំនួយចំនួន ៨.១០០តោន ទៅកាន់តំបន់ឆ្នេរហ្កាហ្សា ចាប់តាំងពីកំពង់ផែ បានចាប់ផ្តើមដំណើរការនៅក្នុងខែឧសភា កំពង់ផែបណ្តែតទឹកមានប្រវែង៣៧០ម៉ែត្រនេះ ត្រូវបានរើចេញជាច្រើនលើក ដោយសារតែអាកាសធាតុមិនអំណោយផល។

ជំនួយភាគច្រើន ពុំបានទៅដល់ពលរដ្ឋហ្កាហ្សាដែលស្រេកឃ្លាននោះទេ បន្ទាប់ពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានផ្អាកប្រតិបត្តិការកាលពីខែមិថុនា ដោយសារការព្រួយបារម្ភពីបញ្ហាសន្តិសុខ។

អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ ឧត្តមសេនីយ Patrick Ryder បាននិយាយថា យោធាបានព្យាយាមដោយមិនទទួលបានជោគជ័យ ក្នុងការបោះយុថ្កាកំពង់ផែឡើងវិញ កាលពីថ្ងៃពុធ។

ពុំមានកាលបរិច្ឆេទថ្មីសម្រាប់ការបោះយុថ្កាឡើងវិញនោះទេ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ លោក Ryder និយាយថា កំពង់ផែតែងតែជាមធ្យោបាយដោះស្រាយបណ្តោះអាសន្ន ដើម្បីផ្តល់លទ្ធភាពលំហូរជំនួយបន្ថែមចូលទៅកាន់តំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃតម្រូវការមនុស្សធម៌ខ្លាំង ខណៈ កំពង់ផែនេះនឹងឈប់ដំណើរការក្នុងពេលឆាប់ៗនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm