លោក Biden៖ សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា ល្មមដល់ពេលត្រូវបញ្ចប់ហើយ

2024/07/12 05:47:37 pm        136

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា ត្រូវតែបញ្ចប់នៅពេលនេះ ហើយអ៊ីស្រាអែល មិនត្រូវកាន់កាប់តំបន់នេះក្រោយសង្គ្រាមនោះទេ ដោយប្រាប់អ្នកសារព័ត៌មានថា ក្របខ័ណ្ឌបទឈប់បាញ់របស់លោកត្រូវបានយល់ព្រមដោយអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែចន្លោះប្រហោងខ្លះនៅតែមាន។

លោក Biden បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ក្របខណ្ឌនោះឥឡូវត្រូវបានព្រមព្រៀងដោយភាគីជម្លោះ។ យើងប្តេជ្ញាថានឹងសម្រេចបានកិច្ចព្រមព្រៀង និងបញ្ចប់សង្គ្រាមនេះ ហើយអ៊ីស្រាអែល មិនត្រូវកាន់កាប់ហ្កាហ្សាក្រោយសង្រ្គាមនោះទេ»។

លោក Biden កាលពីចុងខែឧសភា បានរៀបរាប់លម្អិតអំពីសំណើបីដំណាក់កាល ដែលសំដៅដល់ការសម្រេចបានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា និងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំខ្លួន ការដកខ្លួនរបស់អ៊ីស្រាអែលចេញពីហ្កាហ្សា និងការកសាងតំបន់ឆ្នេរហ៊ុមព័ទ្ធនេះឡើងវិញ។

ក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានទទួលយកផ្នែកសំខាន់នៃផែនការរបស់សហរដ្ឋអាមេរិក ដោយទម្លាក់ចោលការទាមទាររបស់ខ្លួនដែលថាឱ្យអ៊ីស្រាអែល ប្តេជ្ញាចិត្តជាមុនសិនចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថា កិច្ចព្រមព្រៀងនេះមិនត្រូវរារាំងអ៊ីស្រាអែលពីការបន្តប្រយុទ្ធឡើយ រហូតដល់គោលដៅសង្គ្រាមត្រូវបានសម្រេច៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm