អ្នកពាក់ព័ន្ធកំពុងខិតខំដោះស្រាយបញ្ហាបំពុលទឹកតាមរយៈកាយសំណល់ប្លាស្ទិកចេញពីទន្លេ

2024/07/12 06:40:33 pm        151

កណ្ដាល៖ មន្ត្រីមន្ទីរបរិស្ថានខេត្តកណ្ដាល អាជ្ញាធរមូលដ្ឋាន និងអង្គការសំអាតទន្លេសមុទ្រ បាន​បន្ត​យុទ្ធនាការ​សំអាតសំរាមនៅតាមទន្លេ ដើម្បីកុំឲ្យប្រភពទឹកបន្តមានជាតិពុល បង្កផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់ ខណៈសំណល់ប្លាស្ទិក ជាដើមចមដ៏គ្រោះថ្នាក់បំផុតមួយ លើ​​ការ​បំពុលទឹក ។

ក្នុងពេលធ្វើយុទ្ធនាការផ្សព្វផ្សាយការថែទំាបរិស្ថានសម្រាប់សាលា និង​សហគមន៍​មាន​ភូមិ​សាស្រ្ត​ជាប់​ទន្លេ ដើម្បីបញ្ជៀសការបំពុលទន្លេ បន្តក្រោមបេសកកម្មសំអាតទន្លេរយ:ពេល ៥ឆ្នាំ ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Leader Energy Group Berhad នៅត្រង់តំបន់ទន្លេសាប ភូមិព្រែកល្វា ឃុំពញាឮ ជិតវត្តពាមសត្ថរាម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក នូ សុវណ្ណ នាយក​ប្រតិបត្តិ របស់អង្គការសំអាតទន្លេ សមុទ្រ លើកឡើងថា ចាប់ពីខែមីនា ឆ្នាំ ២០២២ មក​ដល់​ខែ​កក្កដា ឆ្នាំ២០២៤ សំរាមប្រមាណជិត២ពាន់តោន បានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ។

លោកបន្តថា នេះជាជោគជ័យមួយដ៏ធំធេង សម្រាប់កម្ពុជា ជាពិសេសអង្គការសំអាតទន្លេសមុទ្រ ដែល​បានចូលរួមយ៉ាងសកម្ម ជាមួយមន្ទីរបរិស្ថានខេត្ត/ក្រុងនានា ដូចជាភ្នំពេញ និងខេត្តកណ្ដាល ព្រម​ទាំងខេត្ត/ក្រុងផ្សេងៗទៀត ក្នុងការចុះអប់រំពីសារសំខាន់នៃទន្លេ ការទុកដាក់ និងញែកសំរាម ព្រម​ទាំងសកម្មភាពសំអាត តាមសាលា និងសហគមន៍ជាប់មាត់ទន្លេទាំងអស់ ។

លោក នូ សុវណ្ណ បន្ថែមថា អង្គការសំអាតទន្លេសមុទ្របានសំអាត ២លើក មកហើយ ដែល​ប្រមូល​បាន​ប្រមាណ ៦តោន ស្មើនឹង៤០ភាគរយ នៃសំរាមសរុប ជាជំហាន​បន្ទាប់​អង្គការ​បាន​ពិភាក្សា ជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាល និងអាជ្ថាធរមូលដ្ឋាន ដើម្បីបន្តសកម្មភាព និង​ប្រមូល​សំរាម​ឲ្យ​អស់ពីក្រោមស្ពាន ដើម្បីធានាថាទន្លេ និងប្រភពទឹកទាំងអស់ មិនត្រូវ​បាន​បំពុល​ដោយ​សំណល់​ប្លាស្ទិក ខណៈសំរាមទាំងអស់នឹងបញ្ជូនទៅកែច្នៃ ប្រើប្រាស់ឡើងវិញ និងបំលែង​ទៅ​ជា​ថាមពល នៅរោងចក្រស៊ីម៉ងត៍របស់ជីបម៉ុង។

ជាមួយនេះ លោកបានសំណូមពរឲ្យមានការចូលរួមសំអាតទន្លេផ្ទាល់ ឫផ្តល់ជា​ថវិកា​ជួយ​បេសកកម្ម​សម្អាតទន្លេ ហើយស្វាគមន៍ការចុះពិនិត្យ ទស្សនៈកិច្ចសកម្មភាពផ្ទាល់ ជាមួយអង្គការ និងពិនិត្យ​លទ្ធភាពផ្តល់ទីតាំងសំរាប់កែច្នៃសំរាម និងសម្ភារ​ផ្សេង​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ទាំង​ផ្លូវទឹក និងផ្លូវគោក ជាពិសេសណែនាំនូវគម្រោងថវិការ សម្រាប់បេសកកម្មសម្អាតទន្លេ រយៈ​ពេល​វែង និងរួមគ្នាឈានទៅរកចីរភាព ភាពស្អាត និងភាពប៉ៃតង ។

ជាអាទិភាពនាពេលខាងមុខ អង្គការសំអាតទន្លេសមុទ្រ ដើម្បីលើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​សំណល់នៅតាមមូលដ្ឋាន ដោយបញ្ចូលទៅក្នុងកម្មវិធីសិក្សា នៅតាមសាលារៀន និង​សហគមន៍ ហើយគំនិតផ្តួចផ្តើមនេះ នឹងត្រូវបានពង្រឹងដោយក្របខ័ណ្ឌទូលំទូលាយដែលពាក់ព័ន្ធ​នឹង​ការ​សិក្សាស្រាវជ្រាវ និងកម្មវិធីស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន ដើម្បីជំរុញការយល់​ដឹងកាន់​តែ​ស៊ីជម្រៅ និងការប្តេជ្ញាចិត្ត លើការអនុវត្តការគ្រប់គ្រងសំណល់ ប្រកបដោយការទទួលខុសត្រូវ។

គួរបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយការថែទាំបរិស្ថានទន្លេ មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន សិស្ស យុវជន និងប្រជាពលរដ្ឋ ប្រមាណជាង១៥០នាក់ ក្នុងគោលបំណង បង្កើន​ចំណេះ​ដឹង​ពី​សារ​សំខាន់​នៃទន្លេ, ចំណេះដឹងអំពីការគ្រប់គ្រងកាកសំណល់រឹង តាមផ្ទះ សាលា ភូមិឃុំ ដើម្បី​បញ្ជៀសការបំពុលទន្លេ និងចំណេះដឹងការលើកកម្ពស់ការកាត់បន្ថយសំណល់៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm