ប្រទេសហុងគ្រី នឹងមិនគាំទ្រឱ្យអង្គការ NATO ប្រែក្លាយទៅជាប្លុកប្រឆាំងចិន នោះទេ

2024/07/12 07:10:11 pm        95

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ប្រទេសហុងគ្រី មិនចង់ឱ្យអង្គការណាតូ (NATO) ក្លាយជាប្លុក «ប្រឆាំងចិន» នោះទេ ហើយនឹងមិនគាំទ្រឱ្យធ្វើដូច្នេះឡើយ។ នៅក្នុងការអត្ថាធិប្បាយនៅខាងក្រៅកិច្ចប្រជុំកំពូល ណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន លោកក៏បាននិយាយថា ការទទួលយករបស់អ៊ុយក្រែន ចូលទៅក្នុងសម្ព័ន្ធយោធានេះ នឹងធ្វើឱ្យការរួបរួមនៅក្នុងក្រុមចុះខ្សោយ។

ពង្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលនេះ បានពណ៌នាប្រទេសចិន ថាជាអ្នកជួយសម្រេចកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបាននិយាយថាទីក្រុងប៉េកាំង នៅតែបន្តបង្កបញ្ហាជាប្រព័ន្ធដល់អឺរ៉ុប និងដល់សន្តិសុខ។ ប្រទេសចិន បាននិយាយថាសេចក្តីថ្លែងការណ៍នេះមានភាពលម្អៀង និង «សាបព្រោះភាពមិនចុះសម្រុងគ្នា»។

លោក ហ្ស៊ីចាតូ បានប្រាប់ទូរទស្សន៍រដ្ឋហុងគ្រី ក្នុងការឆ្លើយតបនឹងសំណួរអំពីកិច្ចខិតខំប្រឹងប្រែងបង្កើតសម្ព័ន្ធភាពរបស់ណាតូ នៅឥណ្ឌូប៉ាស៊ីហ្វិកថា «ណាតូ គឺជាសម្ព័ន្ធមិត្តការពារជាតិ ហើយយើងមិនអាចប្រែវាទៅជាប្លុកប្រឆាំងចិនបានទេ។ ចំណែកការចូលរួមរបស់អ៊ុយក្រែន នឹងមិនពង្រឹងណាតូឡើយ ដោយសារតែមានទស្សនៈខុសគ្នាទាំងស្រុងលើសមាជិកភាពរបស់ពួកគេ»។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់ហុងគ្រី ខណៈរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀតកំពុងស្វះស្វែងកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ និងទីក្រុងមូស្គូ៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm       
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm