ឱកាសការងារច្រើនកន្លែងថែមទៀតនឹងត្រូវនាំយកទៅផ្សព្វផ្សាយតាមខ្នងផ្ទះ និងរោងចក្រ​សហគ្រាស

2024/07/12 08:05:09 pm        85

មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​​ឲ្យដឹងថា ក្រៅពីការផ្សព្វផ្សាយព័ត៌មានការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះ​ស្ថាន​សិក្សា​នានា នៅពេលខាងមុខតទៀត នឹងបន្តនាំយកឱកាសការងារល្អៗជាច្រើនកន្លែងបន្ថែមទៀត ទៅ​ផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបណ្តារោងចក្រ សហគ្រាស ដែល​មាន​តម្រូវ​ការ​ចាំបាច់​។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌល​ការងារ​រាជ​ធានី​ភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ឲ្យដឹងថា សកម្មភាព​មជ្ឈមណ្ឌល​ការងារចល័ត គឺចេញជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់អាទិត្យ មិនថាតាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិកស្សានានាប៉ុណ្ណោះទេ NEA ក៏នឹងនាំយក​ឱកាស​ការងារ​ទៅ​តាម​ខ្នងផ្ទះ តាមអាជ្ញាធរមូលដ្ឋាន ទៅតាមទីប្រជុំជន និងរមណីយដ្ឋានផ្សេងៗទៀត គឺក្រុមការងារ ទាំងមន្រ្តីរបស់ NEA និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះទៅផ្សព្វផ្សាយតាមរយៈមជ្ឈមណ្ឌលការងារចល័ត ដូចជាការចុះឈ្មោះ ប្រឹក្សាយោបល់ ផ្តល់ពីការត្រៀមខ្លួន ផ្តល់ការងារធ្វើ ក៏ដូចជាផ្តល់ព័ត៌មានការងារល្អៗជាដើមទៅកាន់ពួកគាត់។

លោកបន្ថែមថា NEA នឹងបន្តរៀបចំជូនរហូត ហើយពាក់ព័ន្ធការងារក្នុងវិស័យរោងចក្រ គឺមានរហូតរាប់ពាន់ ម៉ឺនកន្លែង នៅតាមរោងចក្រ សហគ្រាស។ លោកបញ្ជាក់ទៀតថា នៅពេលដែលកម្មករ កម្មការនី មានបំណងចង់ចុះឈ្មោះស្វែងរកការងារធ្វើ គឺអាចទាក់ទងមកកាន់ NEA ដោយក្រុមការងារនឹងនាំយកឱកាសការងារទៅដល់ទីតាំងមូលដ្ឋាន និងដល់ផ្ទះតែម្តង ដើម្បីធ្វើការផ្សព្វផ្សាយជូន។

ពាក់ព័ន្ធការងារផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារនេះដែរ លោក ចាន់ ម៉េងហ៊ួរ មន្រ្តីផ្នែកធនធានមនុស្សមកពីធនាគារ ជីបម៉ុង និងលោក ឃី ម៉េងហួត មន្រ្តីផ្នែកធនធានមនុស្សដូចគ្នា មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ បានឲ្យដឹងថា ដោយសារការវិវឌ្ឍន៍ឥតឈប់ឈររបស់ក្រុមហ៊ុន ក៏ដូចជាឆ្លើយតបតម្រូវការរបស់អតិថនជនឲ្យបានល្អប្រសើរ ដូច្នេះតម្រូវការការងារនៅតែបន្តមាន និងគ្រប់មុខតំណែង។ ខណៈរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសហការក្នុងការផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ជាមួយ NEA ជាច្រើនលើកមកហើយ ហើយមូលហេតុដែលបន្តកិច្ចសហការនេះ ព្រោះ NEA បានដើរតួនាទីដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីតម្រូវការជ្រើសរើសបុគ្គលិកបានយ៉ាងទូលំទូលាយទៅដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។

សូមរម្លឹកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ដើម្បីឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ។ បន្ថែមពីនេះ មជ្ឈមណ្ឌលការងារចល័ត NEA ក៏បានបង្កើនការចុះផ្សព្វផ្សាយថែមទៀតអំពីឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm