យោធិន​សោធន​និវត្តន៍ ​និង​ពិការ​ បានធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេសជាតិ

2021/04/27 02:59:58 am        28

​ភ្នំពេញ ៖ មេបញ្ជាការ​កងពលតូច​លេខ​៧០ ​ បាន​សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​រយៈពេល​កន្លងមក​បានធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​រំដោះប្រទេស​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់​ការប៉ុនប៉ង​ត្រឡប់មកវិញ នៃ​របប​ព្រៃផ្សៃ​យង់ឃ្នង​។


ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​ឋានន្តរសក្តិ ជូន​យោធិន​សោធន​និវត្តន៍ និង​ពិការ ចំណុះ​កងពល ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលតូច​លេខ​៧០ ​បានថ្លែងបន្ដថា ​នាយទាហាន​ នាយទាហានរង ​និង​ ពលទាហាន​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការ​អនុវត្តន​នូវ​យោ​បាយ​ឈ្នះ​ឈ្នះ នាំមក​នូវ​សន្តិភាព​ពេញលេញ​នៅ កម្ពុជា ក៏ដូចជា​បាន​ចូលរួមចំណែក​ថែរក្សា​ការពារ​សន្តិភាព​ សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម ​និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​ តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​។

លោក​មេបញ្ជាការ បាន​បន្តទៀតថា ​ការអនុវត្ត​គោលនយោបាយ​ចំពោះ​យោធិន​ នៃ​កងយោធពល​ខេមរភូមិន្ទ ​ក៏ដូចជា​​ ការ​យកចិត្ត​ទុកដាក់​អនុវត្តន៍​នូវ​គោលនយោបាយ​ចំពោះ​យោធិន​ពលី ​ពិការ មរណៈ ​បាត់បង់​សមត្ថភាព​ការងារ យោធិន​ចូលនិវត្តន៍ ​អតីតយុទ្ធជន ​និង​គ្រួសារ ​ដោយ​ការគោរព​ដឹងគុណ​ចំពោះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​បងប្អូន​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន ដោយ​យក​ចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​រស់នៅ​ ទាំង​ស្មារតី សម្ភារៈ ​និង​ថវិកា​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង​នាពេលនេះ​ យើង​បាន​អនុវត្តន៍​នូវ​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ធ្វើការ​បំពាក់​ឋានន្តរសក្តិ ​គ្រឿងឥស្សរយស​ បន្ថែម​មួយ​ថ្នាក់​ជូន​យោធិន​ចូលនិវត្តន៍ ​និង​យោធិន​ពិការ ដែល​បាន​ត្រូវ​ផ្ទេរ​ចេញពី​ក្របខ័ណ្ឌ ​ក្រសួងការពារជាតិ ​របស់​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ក្នុង​ឆ្នាំ​២០២០​ នេះ​មាន​ចំនួន​សរុប ២៦​រូប នារី​ចំនួន​០១​រូប​។

សូម​បញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែកញ្ញា ឆ្នាំ​២០២០ ​នៅ​ទី​បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០​ បាន​រៀបចំ​ពិធី​សំណេះសំណាល បំពាក់​ឋាន​ន្តរសក្តិ ​និង បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​យោធិន​សោធន​និវត្តន៍ ​និង​ពិការ​ចំនួន​២៦​នាក់ ​ក៏បាន​ទទួល​ថវិកា​លើកទឹកចិត្ត​បន្ថែម ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន ១២០០,០០០៛ ក្នុងនោះ​ ថវិកា​ចំនួន​២០០,០០០៛ ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​និង​លោកជំទាវ ​ពេ​ជ ចន្ទ​មុន្នី ​និង​ថវិកា​ចំនួន​១០០,០០០៛ ​ជា​អំណោយ​របស់​បញ្ជាការ​ដ្ឋាន​កងពលតូច​លេខ​៧០ ​និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួនទៀត​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am