មនុស្ស១២នាក់ស្លាប់ និង៦៥នាក់បាត់ខ្លួន ដោយសារបំណាក់ដី នៅប្រទេសនេប៉ាល់

2024/07/12 10:14:47 pm        47

នគរបាលតំបន់ និយាយថា មនុស្ស១២ នាក់បានស្លាប់ និង៦៥នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីរថយន្តក្រុងរបស់ពួកគេ ត្រូវបានហូរនាំដោយបំណាក់ដី នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នាកាលពីយប់ថ្ងៃព្រហស្បតិ៍ និងនៅព្រឹកថ្ងៃសុក្រនេះ។

លោក Basant Kumar Sharma អ្នកនាំពាក្យនគរបាលស្រុក បាននិយាយថា កាលពីយប់ថ្ងៃព្រហស្បតិ៍ សមាជិក៧នាក់នៃគ្រួសារមួយ និងមនុស្សបីនាក់ទៀត បានស្លាប់ដោយសារបំណាក់ដី នៅស្រុក Kaski។

លោក Sharma និយាយថា យើងបានរកឃើញសាកសពចំនួន១១នាក់ ពីទីកន្លែងចំនួន៣ ហើយ ទន្ទឹមនឹងនេះដែរ អ្នកដំណើរចំនួន ៦៥នាក់ បានបាត់ខ្លួន បន្ទាប់ពីរថយន្តក្រុងពីរគ្រឿង ត្រូវបានហូរនាំដោយបំណាក់ដីនៅក្នុងស្រុក Chitwan ប្រទេសនេប៉ាល់។

រថយន្តក្រុងមួយគ្រឿង មានអ្នកដំណើរ ២៤ នាក់នៅលើនោះ បានធ្វើដំណើរទៅកាន់ទីក្រុង Kathmandu ពីទីក្រុង Birgunj ខណៈរថយន្តមួយគ្រឿងផ្សេងទៀតដឹកអ្នកដំណើរចំនួន ៤១ នាក់កំពុងធ្វើដំណើរទៅកាន់ក្រុងហ្គៅអឺ(Gaur) ពីទីក្រុង Kathmandu ។

លោក បេស រ៉ាច រីចាល់(Bhesh Raj Rijal) អ្នកនាំពាក្យនគរបាលស្រុក បាននិយាយថា រថយន្តក្រុងទាំងពីរគ្រឿង ត្រូវបានគេសង្ស័យថា បានធ្លាក់ចូលទៅក្នុងទន្លេ ទ្រីស៊្សូលី(Trishuli)។

នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក ពូស្បា កាម៉ាល់ ដាហាល់(Pushpa Kamal Dahal) បានបញ្ជាឱ្យកងកម្លាំងសន្តិសុខ ពន្លឿនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ទឹកជំនន់ និងបំណាក់ដីល្បប់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង គឺជារឿងធម្មតានៅក្នុងប្រទេសនេប៉ាល់ក្នុងរដូវមូសុង ដែលជាធម្មតាចាប់ផ្តើមពីពាក់កណ្តាលខែមិថុនា ដល់ដើមខែតុលា។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm