ភ្នំពេញ ៖ ស្ថានទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជាបានផ្សព្វផ្សាយឱ្យដឹងថា ច្បាស់ណាស់គ្មានការសង្ស័យទេថា កម្ពុជាជាប្រទេសដែលដាំម្រេចបានល្អបំផុតនៅលើពិភពលោក។ ហើយក៏គ្មានអ្វីដែលគួរឱ្យសង្ស័ យដែរថា ឆែកជាប្រទេសដែលបានផលិតស្រាបៀរល្អបំផុតដែរ។ «Pepper Your Saison»គឺជាស្រាបៀរពិសេសមួយ ដែលត្រូវបានផលិតដោយក្រុមហ៊ុនស្រាបៀររបស់ប្រទេសឆែក ដោយបានលាយជាមួយម្រេចក្រហមកំពតដ៏ល្បាញល្បីរបស់កម្ពុជា។ ពេលនេះ ស្រាបៀរម្រេច អាចភ្លក់បានហើយនៅសាធារណរដ្ឋឆែក៕
ដោយ៖ គង់ ឌិន
