អនុប្រធានរដ្ឋសភាឡាវសរសើរការរីចម្រើនខេត្តព្រះសីហនុ និងណែនាំឲ្យពលរដ្ឋខ្លួនឲ្យមក​លេង​កម្សាន្ត​នៅខេត្តនេះកាន់តែច្រើន

2024/07/12 10:30:52 pm        416

អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងថា ឯកឧត្តមនឹងធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋឡាវ ឲ្យ​មកដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ បន្ទាប់ពីឯកឧត្តមមើលឃើញថា ខេត្ត​ដែល​ជាប់​នឹង​ដែន​សមុទ្រ​របស់កម្ពុជាមួយនេះមានសក្តានុពលទេសចរណ៍ច្រើន មានសុវត្ថិភាព និងសណ្តាប់​ធ្នាប់​ល្អ​ប្រសើរ​ផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ និង​ខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ខាំបៃ ដាំឡាត់ បាន លើកឡើងថា ឯកឧត្តមពិតមាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​មក​លេង​កម្សាន្ត​នៅខេត្តព្រះសីហនុ ដែលជា ខេត្តមួយសម្បូរបែបខាងសក្តានុពលទេសចរណ៍ មានភាព​រីក​ចម្រើន​ខ្លាំង ទាំងអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ  និងអ្នកវិនិយោគិនបរទេសជាច្រើន ដែលធ្វើឲ្យ​មាន​ការ​ទាក់ទាញយ៉ាងខ្លាំងសម្រាប់ប្រជាជនឡាវ ដូច្នេះឯកឧត្តម នឹងខិតខំធ្វើការ​ណែនាំដល់​ប្រជាជន​ឡាវ​ណាដែលមានលទ្ធភាពឲ្យពួកគេមកលេខកម្សាន្តនៅខេត្តនេះ ឲ្យបានញឹកញាប់ និង​ធ្វើការសិក្សាដើម្បីធ្វើការរកស៊ីផងដែរ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTVនេះដែរ ឯកឧត្តម ខាំបៃ ដាំឡាត់​ក៏​បាន​លើក​ឡើង​ផង​ដែរថា ប្រជាជនកម្ពុជាពិតជាមានសំណាង ដែលបានរស់នៅក្រោមម្លប់សន្តិភាព និងមាន​ការ​អភិវឌ្ឍ​រីក​ចម្រើនជាបន្តបន្ទាប់ ខណៈភាពរីកចម្រើន​ទាំងនេះ​គឺ​បាន​កើត​ចេញ​ពី​ប្រទេស​មាន​សុខសន្តិភាព និងស្ថិរភាពនយោបាយ ដូច្នេះក្នុងនាមឯកឧត្តមជាអ្នកជិតខាងដ៏ល្អជាមួយកម្ពុជា ឯកឧត្តមរំពឹងថាភាពរីកចម្រើនទាំងនេះនឹងកើតមាន ឡើងនៅប្រទេសកម្ពុជា ជារៀងរហូត។ មួយ​វិញទៀតឯកឧត្តមរំពឹងថា ប្រជាជនកម្ពុជា និងប្រជាជនឡាវកាន់ ស្គាល់គ្នា និងស្រលាញ់​គ្នា​ជិត​ស្និទ្ធ​បន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និង តាមរយៈ​សមាគម​មិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជានោះ។

សូមបញ្ជាក់ថា លោកខាំបៃ ដាំឡាត់ បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលប្រាំថ្ងៃ គឺ​ចាប់​ពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការ​អញ្ជើញ​របស់​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-ឡាវ។ ក្នុង ដំណើរទស្សនកិច្ចនេះលោកបានជួបពិភាក្សាការងារជាមួយឯកឧត្តម នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជា -ឡាវ និងមន្ត្រីកម្ពុជាមួយចំនួនទៀត។ ក្រៅពីកិច្ច​ជំនួប​ជា​មួយ​មន្ត្រីកម្ពុជាឯកឧត្តមបានធ្វើទស្សនកិច្ចនៅសារមន្ទីរជាតិកម្ពុជា ទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះ និងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុជាដើម៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm