អ្នកទោសមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ បានរត់គេចខ្លួនពីពន្ធនាគារមួយ ដែលឃុំឃាំងក្រុមសកម្មប្រយុទ្ធ នៅក្នុងតំបន់ Tillabery ភាគខាងលិចប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
ក្រសួងនេះ មិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាតើអ្នកទោសប៉ុន្មាននាក់ បានរត់គេចខ្លួន ឬរបៀបដែលពួកគេ បានរត់ចេញពីពន្ធនាគារ Koutoukale ដែលស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីនីញ៉ាម៉េ (Niamey) របស់នីហ្សេរីយ៉ា ហើយចាត់ទុកថា មានសុវត្ថិភាពបំផុត នៅក្នុងប្រទេសនេះ។
ពន្ធនាគារនេះ ឃុំខ្លួនសមាជិកជាច្រើនរបស់ក្រុម Boko Haram និងក្រុមសកម្មប្រយុទ្ធ Sahelian នៃប្រទេសនីហ្សេរីយ៉ា។
អាជ្ញាធរមូលដ្ឋាន បានដាក់បម្រាមគោចរនៅពេលយប់ នៅក្នុងសង្កាត់ទីក្រុង Tillabery ដែលមានទីតាំងនៅក្នុងតំបន់ដូចគ្នាជាមួយនឹងពន្ធនាគារ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។