សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើប្រធានរដ្ឋវៀតណាម ជំរុញ និងសម្រួលធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មឆ្លងដែនកម្ពុជា និងវៀតណាម សម្រេចបាននូវគោលដៅលើសពី ១០ពាន់លានដុល្លារ

2024/07/13 05:13:12 pm        113

ភ្នំពេញ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម តូ ឡឹម ( To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបសម្តែងការគួរសមនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានាធិបតីវៀតណាម បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងភាពជាដៃគូដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ ដែលបានស្តែងឱ្យឃើញនូវភាពធន់ រឹងមាំ និងយូរអង្វែង ផ្អែកលើការជឿទុកចិត្តគ្នា សំដៅជំរុញការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម តូ ឡឹម ជាមួយជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងនាំមកផលប្រយោជន៍ថ្មីៗបន្ថែមទៀត ដល់ប្រជាជននិងប្រទេសទំាងពីរ។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរជូនឯកឧត្តម តូ ឡឹម ដែលទទួលបានការតែងតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់ឯកឧត្តមប្រធានរដ្ឋ ជួយជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទំាងពីរ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរបស់យើង គឺទំហំពាណិជ្ជកម្មឱ្យបានលើសពី ១០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ឬឆ្នាំបន្ទាប់។ 

ជាការឆ្លើយតប ឯកឧត្តម តូ ឡឹម បានសម្តែងនូវអំណរគុណដែលរដ្ឋសភាកម្ពុជាបានទទួលបដិសណ្ឋារកិច្ចជូនឯកឧត្តម និងគណៈប្រតិភូ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ហើយមានសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តមប្រធានរដ្ឋ បានសម្តែងការអបអរសាទរកម្ពុជា ដែលសម្រេចបានជោគជ័យនូវការបោះឆ្នោតជាបន្តបន្ទាប់ ដែលនេះបង្ហាញពីមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបន្តវេនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន។ 

ឯកឧត្តម បានបញ្ជាក់ថា ជោគជ័យ និងសមិទ្ធផលរបស់កម្ពុជាស្តែងចេញពីការជឿទុកចិត្ត និងការស្រលាញ់គាំទ្ររបស់ប្រជាជនកម្ពុជាមកលើបក្ស និងរាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរ និងវាយតម្លៃខ្ពស់ ដែលរដ្ឋសភាកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរ ពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច ដែលបានធ្វើឡើងយ៉ាងសកម្ម និងគ្រប់កម្រិត ក្នុងការបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ 

សូមបញ្ជាក់ថា ភាគីទំាងពីរ បានផ្តល់សារៈសំខាន់ជាខ្លំាងដល់ទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា វៀតណាម និងឡាវ ប្រៀបដូចជាមុំចង្រ្កាន ដែលមិនអាចខ្វះបាន ហើយដែលបានពួតដៃគ្នា ជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ នៅក្នុងនោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណដល់កម្ពុជា ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានជួយគំាទ្រដល់ប្រទេសវៀតណាមនៅក្នុងការដណ្តើមឯករាជ្យជាតិ និងការបង្រួបបង្រួមទឹកដីកាលពីអតីតកាល។

មុននឹងបញ្ចប់ សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានជួយរំដោះប្រទេស និងប្រជាពលរដ្ឋកម្ពុជាចេញពីរបបប៉ុលពត និងបានបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យរហូតមក។ សម្តេចរដ្ឋសភាធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល បក្ស និងរដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយសាងសង់អគាររដ្ឋបាលថី្មនៃរដ្ឋសភាកម្ពុជា ដែលសំណង់នេះគ្រោងនឹងបញ្ចប់ហើយអាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាចុងឆ្នាំ២០២៤នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm