អង់គ្លេស នឹងដោះលែងអ្នកទោសរាប់ពាន់នាក់ ដោយសារភាពចង្អៀតណែន

2024/07/13 05:51:45 pm        44


រដ្ឋមន្ត្រីយុត្តិធម៌ថ្មីរបស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃសុក្រថា អ្នកទោសរាប់ពាន់នាក់ នឹងត្រូវដោះលែងនៅដើមខែកញ្ញា ដើម្បីការពារការដួលរលំប្រព័ន្ធពន្ធនាគារ។ 

លោកស្រី Shabana Mahmood បាននិយាយថា ភាពបរាជ័យដើម្បីធ្វើដូច្នេះបានប្រឈមហានិភ័យទៅនឹង «ការបំពានច្បាប់និងសណ្តាប់ធ្នាប់»។

អង់គ្លេស និងដែនដីវ៉េលស៍ មានចំនួនអ្នកទោសច្រើនបំផុតនៅអឺរ៉ុបខាងលិច។ ប្រធានអធិការកិច្ចពន្ធនាគារ លោក Charlie Taylor បាននិយាយនៅសប្តាហ៍នេះថា ត្រូវតែមានវិធានការបន្ទាន់ ព្រោះពន្ធនាគារកំពុងស្ថិតនៅក្នុង «ចំណុចបំបែក»។

គំនិតផ្តួចផ្តើមនៃការដោះលែងអ្នកទោស នឹងមិនអនុវត្តចំពោះជនល្មើសប្រព្រឹត្តអំពើហឹង្សា ដែលជាប់ពន្ធនាគារលើសពី៤ឆ្នាំ និងជនល្មើសផ្លូវភេទ ព្រមទាំងអ្នកទាំងឡាយដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ 

លោកស្រី Mahmood ដែលត្រូវបានតែងតាំងកាលពីសប្តាហ៍មុន បន្ទាប់ពីការទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលរបស់គណបក្សការងារ បានព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលថា ប្រសិនបើពន្ធនាគារអស់បន្ទប់ នោះអាចមានមនុស្សច្រើននៅក្នុងបន្ទប់តែមួយមានគ្រោះថ្នាក់ ដោយគ្មានកន្លែងត្រូវទៅ។

លោកស្រី និយាយនៅក្នុងសុន្ទរកថានៅពន្ធនាគារមួយថា ដោយមន្ត្រីពុំអាចធ្វើសកម្មភាពបាន ឧក្រិដ្ឋជន អាចធ្វើអ្វីៗតាមអំពើចិត្ត ដោយគ្មានផលវិបាក។ និយាយឲ្យខ្លី បើយើងពុំមានចំណាត់ការនៅពេលនេះទេ យើងប្រឈមនឹងការដួលរលំនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm