ប្រមុខអង្គការសហប្រជាជាតិនិយាយថា «ការពារទីភ្នាក់ងារ UNRWA» តាមរយៈការផ្តល់មូលនិធិ

2024/07/13 05:58:32 pm        31


ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសកាលពីថ្ងៃសុក្រថា គ្មានជម្រើសជំនួសទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA)នោះទេ ហើយប្រទេសចំនួន១១៨ បានគាំទ្រអង្គការសង្គ្រោះនេះថា មិនអាចខ្វះបាន ក្នុងពេលមានការកើនឡើងការខិតខំដោយអ៊ីស្រាអែល ដើម្បីរំសាយទីភ្នាក់ងារ។

ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ ផ្តល់ការសិក្សាអប់រំ សុខភាព និងជំនួយដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់នៅក្នុងតំបន់ហ្កាហ្សា West Bank ប្រទេសហ៊្សកដានី ស៊ីរី និង ប្រទេសលីបង់។ ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើងកាលពី៩ខែមុន រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា មន្ត្រីអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ទីភ្នាក់ងារ UNRWA គឺជាឆ្អឹងខ្នងនៃប្រតិបត្តិការផ្តល់ជំនួយ។

លោក Guterres បាននិយាយនៅក្នុងសន្និសីទសន្យារបស់ទីភ្នាក់ងារ UNRWA នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រថា ការអំពាវនាវរបស់លោក ចំពោះមនុស្សគ្រប់គ្នាគឺការពារទីភ្នាក់ងារ UNRWA ការពារបុគ្គលិកទីភ្នាក់ងារUNRWA និងការពារអាណត្តិរបស់ទីភ្នាក់ងារ UNRWA រួមទាំងតាមរយៈការផ្តល់មូលនិធិ។ 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវជាយូរមកហើយឱ្យទីភ្នាក់ងារ UNRWA ត្រូវរំសាយចោល ដោយបានចោទប្រកាន់ទីភ្នាក់ងារនេះ ពីការញុះញង់ប្រឆាំងអ៊ីស្រាអែល ហើយសភារបស់អ៊ីស្រាអែល បច្ចុប្បន្នកំពុងពិចារណាពីការកំណត់ទីភ្នាក់ងារ UNRWA ថាជាអង្គការភេរវកម្ម។

ប្រទេសជាច្រើនបានបញ្ឈប់ការផ្តល់មូលនិធិរបស់ពួកគេដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករបស់ទីភ្នាក់ងារមួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររួមជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កហ្សា។ 

ទីភ្នាក់ងារ UNRWA រងការវាយប្រហារយ៉ាងខ្លាំងក្នុងអំឡុងពេលមានជម្លោះនៅហ្កាហ្សា ដែលបុគ្គលិក ១៩៥ នាក់ត្រូវបានសម្លាប់។ លោក Guterres បាននិយាយថាទីភ្នាក់ងារUNRWA ក៏ត្រូវបានគេកំណត់គោលដៅក្នុងមធ្យោបាយផ្សេងៗផងដែរ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm