កម្ពុជា ស្នើចិនជួយជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំកម្រិតឧត្តមសិក្សា

2024/07/13 10:46:15 pm        100

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ុ រម្យណី រដ្ឋលេខាធិកាក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបំពេញទស្សនកិច្ចនៅខេត្តហេឡុងជានប្រទេសចិន តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន 

(Harnin Institute of Technology)។ ការបំពេញទស្សនកិច្ចនេះ ក៏មានការចូលរួមពី ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកវិស័យឧត្តមសិក្សា និងឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា រួមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យរបស់កម្ពុជាជាច្រើនរូបផងដែរ។

​ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សារវាងកម្ពុជា-ចិន។ 

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានទៅទស្សនាសារមន្ទីរផ្នែកអាវកាសរបស់ចិន និងបានជួបជាមួយនិស្សិតកម្ពុជាដែលទទួលបានអាហាររូបករណ៍ ហើយកំពុងសិក្សានៅសាកលវិទ្យាល័យហាប៊ីន ដើម្បីស្វែងយល់ពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមនានារបស់ពួកគាត់។ ជាមួយគ្នានេះ ប្រតិភូកម្ពុជាក៏បានជួបជាមួយបណ្តាញសាកលវិទ្យាល័យធំៗរបស់ចិន ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ២ គឺ៖ ១.កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ ជាមួយសាកលវិទ្យាល័យផ្សេងៗ ជុំវិញការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ តាមរយៈកម្មវិធីអាហាររូបករណ៍ និងទី២. គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្ដាសាកលវិទ្យាល័យដែលត្រូវបានអញ្ជើញក្នុងដំណើរទស្សនកិច្ចនេះរួមមាន៖ សាកលភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីឈានទៅដល់ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នានៅពេលឆាប់ៗនេះ។ 

ជាលទ្ធផល កិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនបានទទួលការឯកភាព រួមទាំងការសម្រេចបាននូវវឌ្ឍនភាពនៃកិច្ចពិភាក្សាស្ដីពីការចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងកម្រិតក្រសួងជាមួយនិងសាកលវិទ្យាល័យហាប៊ីន រួមទាំងការចុះអនុស្សរណៈពីកម្រិតសាកលវិទ្យាល័យជាមួយសាកលវិទ្យាល័យ ដែលនឹងផ្តល់ឱកាសដល់សាកលវិទ្យាល័យជាដៃគូអាចចាប់ផ្តើមកិច្ចសហប្រតិបត្តិការ MOA តាមរយ:ផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ នៅក្នុងគម្រោងស្រាវជ្រាវ ការរួមគ្នានៅក្នុងគម្រោងអាជីវកម្មផ្សេងៗ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមធុរជនកម្ពុជា-ចិនផងដែរ។

សូមជម្រាបថា សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ជាសាកលវិទ្យាល័យឈានមុខគេខាងផ្នែកបច្ចេកវិទ្យានៅទូទាំងប្រទេសចិន និងជាសាកលវិទ្យាល័យដ៏ល្បីល្បាញលំដាប់លេខ៤ នៅលើពិភពលោក ខាងផ្នែកបច្ចេកវិទ្យាទំនាក់ទំនង និងអវកាស។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ គឺជារបត់មួយដ៏សំខាន់ក្នុងការជំរុញកិច្ចសហការក្នុងក្របខណ្ឌឧត្តមសិក្សាក្នុងទ្រង់ទ្រាយធំ ដែលនឹងអាចជួយជំរុញគុណភាពអប់រំកម្ពុជានៅថ្នាក់ឧត្តមសិក្សា ឆ្លើយបទៅនឹងតម្រូវការនៃការអភិវឌ្ឍផ្នែកបច្ចេកទេស នវានុវត្តន៍ ដើម្បីឈានឆ្ពោះទៅការសម្រេចបានជាប្រទេសដែលមានប្រាប់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

អត្ថបទ.គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm