ប្រធានសហភាពពលកម្មជាតិកម្ពុជាបង្ហាញសក្ខីភាពនៃអត្ថប្រយោជន៍ ប.ស.ស. ដែលរដ្ឋាភិបាលផ្តល់ជូនកម្មករ

2024/07/14 12:38:13 am        88

ភ្នំពេញ ÷ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរលែងមានការព្រួយបារម្ភនៅពេលមានគ្រោះថ្នាក់ ឬការឈឺថ្កាត់បន្ទាន់ផ្សេងៗទៀតហើយ ខណៈការចំណាយសម្រាប់អ្នកនៅក្នុងបន្ទុករបស់ពួកគាត់ក៏ត្រូវបានដោះស្រាយ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

លោកនិយាយថា៖«ពេលដែលគាត់មានកូនឈឺ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ គាត់មានការបារម្ភខ្លាំងណាស់ពីថវិកាបង់ថ្លៃព្យាបាល ពេលខ្លះគាត់ទៅខ្ចីមិត្តភក្តិ ឬបងប្អូន ឬលក់របស់ទ្រព្យធ្វើយ៉ាងណាបានបញ្ជូនក្រុមគ្រួសារក្នុងបន្ទុករបស់គាត់ជាកូនជាឪពុកម្តាយក្នុងបន្ទុកទៅមន្ទីរពេទ្យ តែនៅពេលមាន បសស គាត់បានទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ ព្យាបាលជំងឺដល់ជាសះស្បើយ ព្រមទាំងទទួលបានការឧបត្ថម្ភបន្ថែមទៀតផង។»

លោកបន្ថែមថា បេឡាជាតិសន្តិសុខសង្គមបានជួយសម្រាលទុក្ខលំបាកកម្មករ ជាពិសេសចំពោះកម្មការិនីមានផ្ទៃពោះផងដែរ។ក្នុងនោះ មានការពិនិត្យផ្ទៃពោះបានទៀងទាត់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ក្នុង១លើក៨ម៉ឺនរៀល ចំណែកការសម្រាលកូនគឺជាបន្ទុកចំណាយរបស់ ប.ស.ស. ទាំងស្រុង ព្រមទាំងទទួលបានប្រាក់ឈ្នួល ១២០ ភាគរយបន្ថែមទៀតផង។ បន្ថែមលើនេះ នៅក្រោយពេលសម្រាលកូនរួច កម្មការិនីក៏អាចទៅពិនិត្យសុខភាពខ្លួនឯង និងកូន ស្របតាមគោលការណ៍របស់ ប.ស.ស. បន្ថែមទៀត។

លោក សំ សឿន បញ្ជាក់បន្ថែមថា មិនតែប៉ុណ្ណោះ គ្រោះថ្នាក់ការងារដែលកម្មករនិយោជិតជួបប្រទះ គឺ ប.ស.ស. ជាអ្នកទទួលខុសត្រូវ ដែលគ្រោះថ្នាក់ការងារនោះទៀតសោត មិនត្រឹមតែការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប៉ុណ្ណោះទេ ទោះបីគ្រោះថ្នាក់ការងារដែលបណ្តាលឱ្យ បាត់បង់សមត្ថភាពការងារ មានពិការភាពអចិន្ត្រៃយ៍ ឬស្លាប់បាត់បង់ជីវិត ក៏ ប.ស.ស. ជាអ្នកទទួលបន្ទុកក្នុងការរ៉ាប់រងដែរ។

ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា ដើម្បីឱ្យអ្នកនៅក្នុងបន្ទុកកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ ពី ប.ស.ស. បងប្អូនកម្មករនិយោជិតត្រូវនាំអ្នកនៅក្នុងបន្ទុករបស់ខ្លួន ដែលមានប្តី ឬប្រពន្ធ ឬកូន ទៅចុះឈ្មោះ ប.ស.ស. ឱ្យបានគ្រប់គ្នាតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm