ប្រព័ន្ធលូមេធំៗជាច្រើន ជាគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ កំពុងដំណើរការអនុវត្តក្នុងខណ្ឌមានជ័យ ដើម្បីបញ្ចៀសការលិចលង់

2024/07/14 01:01:46 am        244

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ ជាប្រព័ន្ធលូបង្ហូរទឹកមុខកាត់ធំៗ ចន្លោះពី១,៥០ម៉ែត្រ ដល់៤ម៉ែត្រ បាននឹងកំពុងដំណើរការជួសជុល និងស្ថាបនា នៅតាមដងផ្លូវជាច្រើន ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ និងទី២ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ដើម្បីធានាសំដៅឈានរកទៅការកាត់បន្ថយការលិចលង់ក្នុងម្រិតខ្ពស់ នៅថ្ងៃខាងមុខ ។

សង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ជាសង្កាត់២ ក្នុងចំណោមសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ដែលងាយទទួលរងគ្រោះបំផុតដោយការជន់លិច ដោយសារសង្កាត់ទាំង២នេះ ស្ថិតក្នុងសណ្ឋានដីទំនាបទាប បើគិតពីសណ្ឋាននីវូដី ហើយម្យ៉ាង សង្កាត់ទាំង២ ក៏នៅជាប់នឹងមាត់ប្រលាយបង្ហូរទឹកបឹងទំពន់ ដែលជាប្រលាយទទួលរងប្រភពបង្ហូរទឹកពីប៉ែកខាងលើ ដែលជាតំបន់ក្នុងរាជធានីភ្នំពេញផងដែរ ។

លោកសួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានប្រាប់ឱ្យដឹងថា ៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍អាទិភាពចំនួន៤ ដែលជាគម្រោងថ្នាក់ជាតិ បានកំពុងដំណើរការ ដោយការកាយផ្លូវ និងប្រព័ន្ធលូចាស់ៗចេញ ហើយជំនួសមកវិញ ដោយប្រព័ន្ធលូភ្លោះធំៗមានមុខកាត់រហូតដល់៤ម៉ែត្រ សម្រាប់ជួយរំដោះទឹកនៅរដូវវស្សា រួមជាមួយការស្ថាបនាផ្លូវបេតុងថ្មីក្រាលពីលើផងដែរ សម្រាប់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ប្រើប្រាស់ជាប្រយោជន៍រួម ។

លោកបញ្ជាក់ថា ប្រព័ន្ធលូខ្សែ ក្នុងចំណោមគម្រោងអភិវឌ្ឍ៤ខាងលើ គឺជាប្រព័ន្ធលូមេសម្ខាន់មួយ សម្រាប់ការស្រូបទឹក រំដោះទឹកពីតំបន់បឹងទំពន់ ក្នុងភូមិចំរើនផលផ្នែកខាងត្បូង និងសម្រាប់អូសទឹករំដោះទឹកពីតំបន់អតីតទីលានចាក់សម្រាម ដើម្បីអូសទឹកទម្លាក់ទៅប្រលាយបឹងទំពន់ ( ប្រលាយមេ ) រួចបន្តអូសទម្លាក់ទៅស្ថានីយ៍ប៊ូមទឹកបឹងទំពន់តែម្តង ។

លោកចៅសង្កាត់ បានបន្តថា ៖ ក្រៅពីគម្រោងធំៗទាំង៤ខាងលើហើយនោះ នៅថ្ងៃខាងមុខ គម្រោងថ្នាក់ជាតិចំនួន០៣ផ្សេងទៀត ក៏នឹងបន្តឈានទៅអភិវឌ្ឍន៍ជាបន្តបន្ទាប់ដែរ ។ ដែលគម្រោងអភិវឌ្ឍន៍ទាំងអស់នេះ នឹងជួយរំដោះ និងបញ្ចៀសការលិចលង់ ដល់ពលរដ្ឋក្នុងមូលដ្ឋានទាំងមូល នៅថ្ងៃខាងមុខផងដែរ ។

ក្រឡេកទៅមើលសង្កាត់បឹងទំពន់ទី២ឯណោះវិញ លោកអ៊ុម ហ៊ុនឈុនហេង ចៅសង្កាត់ បានប្រាប់ BTV ឱ្យដឹងផងដែរថា ៖ គម្រោងអភិវឌ្ឍថ្នាក់ជាតិ ១គម្រោង ក៏កំពុងដំណើរស្ថាបនាទន្ទឹមគ្នាផងដែរ ដែលជាប្រព័ន្ធរំដោះទឹកមេដ៏ធំក្នុងមូលដ្ឋានរបស់លោក ដែលទទួលទឹកពីភូមិឋានពលរដ្ឋជាច្រើន ចូលទៅក្នុងប្រលាយមេធំ ( ប្រលាយទឹកបឹងទំពន់ ) ។

លោកចៅសង្កាត់បន្ថែមថា គម្រោងនេះ មានប្រវែង១៩២ម៉ែត្រ ដោយនឹងត្រូវកាយលូចាស់ចេញ ហើយដាក់ប្រព័ន្ធលូភ្លោះថ្មី មានមុខកាត់៤ម៉ែត្រ ។ លោកថា នៅពេលដែលគម្រោងនេះ បានអនុវត្តរួច បញ្ហាលិចលង់ក្នុងមូលដ្ឋាន ពិសេសតំបន់ប្រឈមមួយចំនួនដូចជាម្តុំវត្តដំបូកខ្ពស់ នឹងឈានទៅរកការកត់បន្ថយក្នុងកម្រិតខ្ពស់ ។ ក្រៅពីគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិដ៏សម្ខាន់ ក៏មានគម្រោងអភិវឌ្ឍន៍០៣ផ្សេងទៀត កំពុងដំណើរការដូចគ្នា ដែលជាគម្រោងមូលនិធិរបស់សង្កាត់ ។

បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ទាំង២ខាងលើនេះ បានបង្ហាញអារម្មណ៍ដូចៗគ្នា ដោយពួកគាត់មានក្តីសប្បាយរីករាយ នៅពេលរាជរដ្ឋាភិបាល តាមរយះសាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋាន បានគិតគូរក្នុងការជួសជុលកែលម្អរដងផ្លូវ ពិសេសប្រព័ន្ធលូបង្ហូរទឹក ដែលជាចរន្តទឹកដ៏សម្ខាន់ បញ្ចៀសបានពីការលិចលង់ផ្ទះសម្បែង និងភូមិរបស់ពួកគាត់ទាំងអស់គ្នា ។

ពលរដ្ឋបន្តថា ៖ ពិតណាស់ នៅទីណាដែលមានការអភិវឌ្ឍន៍ ទីនោះប្រាកដជាមានផលប៉ះពាល់ហើយ ដោយប៉ះទាំងទៅលើការធ្វើដំណើរឆ្លងកាត់ទៅមក , ប៉ះពាល់រករបរទទួលទាន ក៏ដូចជាការរស់នៅប្រចាំថ្ងៃផងដែរ ក៏ប៉ុន្តែ ពួកគាត់ទាំងអស់គ្នា ស៊ូអត់ធ្មត់ក្នុងស្ថានភាពលំបាកមួយដ៏ខ្លី តែអាចទទួលបានសម្មិទ្ធិផលថ្មីដែលល្អមួយដែលអាចប្រើប្រាស់បានក្នុងរយះពេលយូរ និងគង់វង្សទៅថ្ងៃអនាគត់វិញ ទើបឫជាក្តីប្រសើរ ៕ លីហេង



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm