ក្បួនរថយន្តដែលគេជឿថាជារបស់លោក Donald Trump ត្រូវបានគេមើលឃើញចាកចេញពីមន្ទីរពេទ្យក្នុងស្រុកនៅរដ្ឋ Pennsylvania ក្រោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់នេះ រងការបាញ់ប្រហារ អំឡុងការប្រមូលផ្តុំគ្នានៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ។

លោក Trumpរងការបាញ់ប្រហារត្រូវចំត្រចៀកស្តាំ បង្កឲ្យមានការតក់ស្លុតយ៉ាងខ្លាំង និងធ្វើឲ្យបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋម្នាក់នេះ ហូរឈាមដាបពេញមុខ មុនពេលលោកលើកដៃឡើងលើ ទំនងជានិយាយពាក្យ “ប្រយុទ្ធ! ប្រយុទ្ធ! ប្រយុទ្ធ!”។

ក្បួនដង្ហែរបស់លោកបានចាកចេញពីកន្លែងកើតហេតុណ៍។ ស្ថានភាពរបស់លោកនូវមិនទាន់ដឹងភ្លាមៗទេ។ នគរបាល បានចាប់ផ្តើមជម្លៀសមនុស្សចេញពីកន្លែងកម្មវិធីភ្លាមៗ បន្ទាប់ពីលោក Trump ចាកចេញពីឆាក ៕