អាជ្ញាធរក្រិក ចេញព្រមានថ្មីពីរលកកម្ដៅដ៏ខ្លាំងក្លាដល់អ្នកទេសចរ ខណៈត្រៀមទប់ទល់ចំហេះព្រៃ

2024/07/14 11:13:03 pm        131

អាជ្ញាធរក្រិក បានព្រមានអំពីរលកកម្តៅដ៏ខ្លាំងក្លាដែលនឹងមកដល់ក្នុងរដូវកាលទេសចរណ៍រដូវក្តៅ ជាមួយនឹងហានិភ័យខ្ពស់នៃចំហេះព្រៃដ៏គ្រោះថ្នាក់ ខណៈដែលភាគច្រើននៃទ្វីបអឺរ៉ុបភាគខាងត្បូង បានស្ថិតនៅក្រោមសីតុណ្ហភាពដ៏គ្រោះថ្នាក់។ ក្រសួងការពារជនស៊ីវិល និងបម្រែបម្រួលអាកាសធាតុបាននិយាយថា ខ្យល់បក់ភាគនិរតីពីទ្វីបអាហ្រ្វិកអាចនឹងនាំមកនូវសីតុណ្ហភាពលើសពី ៤០ អង្សាសេ រហូតដល់ថ្ងៃទី១៩ ខែកក្កដា។

រលកកម្ដៅថ្មីនេះបានកើតឡើង បន្ទាប់ពីខែមិថុនា ត្រូវបានកំណត់ថាជាខែក្តៅបំផុតក្នុងកំណត់ត្រានៅប្រទេសក្រិក នេះបើយោងតាមទិន្នន័យសេវាកម្មអាកាសធាតុបឋម។ ខែនេះក៏ក្តៅបំផុតនៅទូទាំងពិភពលោកផងដែរ នេះបើយោងតាមទីភ្នាក់ងារអាកាសធាតុអឺរ៉ុប។

ប្រជាជនត្រូវបានណែនាំកុំអោយស្លៀកសម្លៀកបំពាក់ក្រាស់ៗពេក ផឹកទឹកឱ្យបានច្រើន និងជៀសវាងការដើរលេងយូរក្នុងអំឡុងពេលថ្ងៃ ដែលមានអាកាសធាតុក្តៅបំផុត។ កាលពីខែមិថុនា អ្នកទេសចរជាច្រើននាក់ត្រូវគេរកឃើញថាបានស្លាប់នៅលើប្រជុំកោះក្រិក បន្ទាប់ពីដើរលេងខាងក្រៅក្រោមកម្ដៅថ្ងៃយូរពេក។

ចំហេះព្រៃក៏កំពុងញាំញីប្រទេសក្រិកផងដែរ ហើយក្រសួងការពារស៊ីវិលបានព្រមានពីហានិភ័យខ្ពស់ខ្លាំងនៃចំហេះ។ ក្រុមមន្ត្រីបានពណ៌នារដូវក្តៅនេះថាជាពេលវេលាដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះសម្រាប់ចំហេះព្រៃ បន្ទាប់ពីរដូវរងា និងរដូវផ្ការីកដែលមិនមានភ្លៀងធ្លាក់ខុសពីធម្មតា ដោយបានធ្វើឱ្យផ្ទៃដី និងព្រៃឈើស្ងួតហួតហែង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm